ក្រសួងអប់រំនឹងរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ជានិមិត្តរូប ថ្ងៃទី០២ ខែមករាឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថាក្រសួងនឹងរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ជានិមិត្តរូប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០២ ខែមករាឆ្នាំ២០២៣ នៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ខេត្តស្វាយរៀង។

ដោយឡែកបើតាមក្នុងសេចក្តីជម្រាបជូនដល់មន្រ្តីក្រោមឱវាទក្រសួងអប់រំបានបញ្ជាក់ថា៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ ជានិមិត្តរូប ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ បុគ្គលិកអប់រំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងអង្គការ ដៃគូអភិវឌ្ឍពាក់ព័ន្ធ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner