ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២

រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខេត្តរតនគិរីកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ។ ជាលទ្ធផលខេត្តរតនគិរី ចំនួនបេក្ខ
ជនប្រឡងជាប់ ១១៥៤នាក់ ស្រី ៦២៧នាក់។ ក្នុងនោះទទួលបាន និទ្ទេស A ចំនួន ៤នាក់ ស្រី២នាក់,
B ចំនួន ៤១នាក់ ស្រី ២៤នាក់,
C ចំនួន ១៩២នាក់ស្រី ១១០នាក់,
D ចំនួន ៤៤៨នាក់ ស្រី ២៦៥នាក់, និងនិទ្ទេស E ចំនួន ៤៦៩នាក់ ស្រី ២២៦នាក់។

សូមរំលឹកថា៖ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរីសម័យប្រឡងថ្ងៃទី៥-៦ ឆ្នាំ២០២២កន្លងទៅ មានចំនួន ៣មណ្ឌលប្រឡងគឺ៖
. មណ្ឌលប្រឡងអនុវិទ្យាល័យ ប៊ូ ថង ទេសអន្លុង ថ្នាក់វិទ្យាសាស្រ្ដ មានចំនួន ១៤បន្ទប់មានបេក្ខជនសរុប៣៤១នាក់ ស្រី១៧៧នាក់។
.មណ្ឌលវិទ្យាល័យសម្ដេចឪ-សម្ដេចម៉ែ ថ្នាក់វិទ្យាសាស្រ្ដសង្គម ចំនួន ៣០បន្ទប់ មានបេក្ខជនសរុប ៧៣៣នាក់ ស្រី៣៨៨នាក់ និងមណ្ឌលប្រឡង.វិទ្យាល័យហ៊ុន សែន ភូមិថ្មី ថ្នាក់វិទ្យាសាស្រ្តសង្គមមាន ២២បន្ទប់ មានបេក្ខជន ៥៣៣នាក់ ស្រី២២៥នាក់។ សរុបទាំង៣មណ្ឌល មានបេក្ខជនសរុប ១,៦០៦នាក់ ស្រី៧៩០នាក់ ក្នុងនោះមានបេក្ខជន ជាជនជាតិដើមភាគតិចចំនួន ៥១០នាក់ ស្រី២៤៧នាក់ផងដែរ៕ដោយ គតិ យុត្ត

ads banner