រដ្ឋមន្ត្រីអប់រំ៖ សម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ទាមទារយុវជនបត់បែន រហ័សលើការរៀនសូត្រ ដោយត្រូវមានការជ្រោមជ្រែង ពីគ្រប់មជ្ឈដ្ឋាន
ភ្នំពេញ៖ រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា នៅសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ នៃសតវតវត្សរ៍២១ ទម្រង់នៃការសិក្សារៀនសូត្រមានការផ្លាស់ ប្តូរយ៉ាងឆាប់រហ័សព្រោះឥទ្ធិពលនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលទាមទារឱ្យយុវជនបត់បែនឱ្យបានរហ័ស ដោយត្រូវមានការ ជួយជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋាន។
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នាខេត្តសៀមរាប ថ្លែងក្នុងពិធីបិទ នៃការបោះជំរំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ» បណ្ឌិត ហង់ជួន ណារ៉ុន បានថ្លែងថា ៖ «នៅយុគសម័យឌីជីថល នៃសតវត្សរ៍ទី២១ ទម្រង់នៃការរៀនសូត្រ និងការទាក់ទងរវាង យុវជន នៅក្នុងសង្គម មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយ ហេតុការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន ដែលទាមទារឱ្យយុវជ ន មានការបត់បែនរហ័ស»។
បណ្ឌិតសភាចារ្យបន្តថា រដ្ឋាភិបាលក៏បានដាក់ចេញគោលនយោ បាយជាតិសំដៅការអភិវឌ្ឍយុវជនកម្ពុជាផង ដោយចក្ខុវិស័យ ប្រមូលផ្តុំកម្លាំងពីគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមចំណែកអភិវឌ្ឍ យុវជនឱ្យ មានសម្បទាគ្រប់ជ្រុងជ្រោយតម្រូវនិន្នាការ សតវត្សរ៍ ទី២១ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍជាសាកលនៃបដិវត្តន៍ ឧស្សាហកម្ម៤.០ និងយុគ្គសម័យឌីជីថល។ លោកថា ន័យនេះ យុវជនត្រូវទទួលបានការអភិវឌ្ឍទាំងផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និងបំណិន ដើម្បីឲ្យយុវជនក្លាយជាពលរដ្ឋល្អ ពលរដ្ឋសាកល និងជាមូលធនមនុស្សក្នុងសង្គមជាតិ។
ការណ៍នេះ រដ្ឋមន្ត្រីអប់រំរូបនេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលបាន ខិតខំផ្ដល់ឱកាសឱ្យយុវជនទទួលបាន ការអប់រំ និងការបណ្ដុះ បណ្តាល ជំនាញវិជ្ជាជីវ: បច្ចេកវិទ្យាព័ត៌មាន ភាសាបរទេស និងបំណិនសតវត្សរ៍ទី២១ ប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ដើម្បីបណ្តុះមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព។
ដើម្បីសម្រេចគោលដៅលើការបណ្តុះសមត្ថភាពយុវជនកម្ពុជាទាំងនេះ បណ្ឌិត ហង់ជួន ណារ៉ុន សង្កត់ធ្ងន់ដូច្នេះថា៖ «ដើម្បីសម្រេច បាននូវបំណងប្រាថ្នារួមនេះ ក្នុងការអភិវឌ្ឍយុវជន ចាំបាច់ត្រូវ ប្រមូល ផ្ដុំកម្លាំងពី គ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងស្ថាប័នរដ្ឋ វិស័យ ឯកជន ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល សហគមន៍ និងជា ពិសេសត្រូវមានការចូលរួមពីសំណាក់មាតាបិតា ឬអ្នកអាណា ព្យាបាល»។
គួរបញ្ជាក់ថា ការអភិវឌ្ឍយុវជននៅកម្ពុជា ស្ថិតនៅក្នុងកន្សោម អាទិភាពសំខាន់ៗចំនួន៤ រួមមាន លើកកម្ពស់ការអប់រំ ការ បណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព, បង្កើនការអប់រំ ការថែទាំ និងការផ្តល់សេវាសុខភាព, បណ្តុះស្មារតីសហគ្រិនភាព និងទីផ្សារការងារ និងបង្កើនការចូលរួមរបស់យុវជន។
ជុំវិញបញ្ហានេះដែរបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែក ទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យ សភា កម្ពុជា យល់ថា កម្ពុជាកំពុងឈានជើងក្នុងដំណើរយឺតៗ នៃ យុគឌីជីថលសម្រាប់ការអប់រំទៅហើយ ។ប៉ុន្តែសិស្ស និស្សិត លោកគ្រូអ្នកគ្រូ និងមន្ត្រីគោលនយោបាយនៅមិនទាន់បានត្រៀម ខ្លួនបានរួចរាល់ច្រើននៅឡើយទេ ដែលត្រូវការការអភិវឌ្ឍនិង ពង្រឹង សមត្ថភាពបន្ថែម ដើម្បីដើរឱ្យទាន់សភាពការណ៍ ពិភព លោក តែត្រូវទាមទារពេលវេលាយូរ។
លោកបណ្ឌិត ឈត ប៊ុនថង មើលឃើញពីការផ្លាស់ប្តូរ ខ្លួនក្នុង កំណែការអប់រំឌីជីថលរបស់កម្ពុជា ថា ៖ «រដ្ឋាភិបាលនិយាយជារួម ក្រសួងអប់រំនិយាយដោយឡែក បានខំប្រឹងធ្វើកំណែទម្រង់មួយ ចំណែកហើយ ទាំងចក្ខុវិស័យអប់រំ កម្មវិធីសិក្សា ជាបណ្តើរៗដើម្បី ឆ្ពោះទៅរកកំណែទម្រង់ផ្នែកធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការនៃសមាហរណកម្មទៅនឹងតំបន់ និងពិភពលោកដែលមាន ការ ប្រកួតប្រជែងគ្នាគ្រប់វិស័យ បើសិនជាប្រព័ន្ធអប់រំយើងមិន កែប្រែ ទេ យើងមិនអាចឆ្លើយតបនឹងសាកលភាវូបនីយកម្ម បាននោះ ទេ»។
សម្រាប់លោកបណ្ឌិតរូបនេះ ក្នុងទិសដៅកំណែទម្រង់ ប្រព័ន្ធ អប់រំនេះ ទាមទារឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ ធ្វើការ ស្រាវជ្រាវល្អិតល្អន់ទាំងក្នុងក្របខណ្ឌតំបន់ និងសាកលលោក ដើម្បីដឹងច្បាស់ពីនិន្នាការពិតប្រាកដើម្បីស្ទាបស្ទង់កម្រិតស្តង់ដារអប់រំរបស់កម្ពុជាឱ្យឆ្លើយតបនឹងស្ថានភាពជាក់ស្តែង ដោយការ ពង្រឹង កម្មវិធីសិក្សា សមត្ថភាពគ្រូបង្រៀន សម្ភារ ក្នុងមធ្យោបាយ អប់រំ និងជាពិសេសកញ្ចប់ថវិកាជាតិដើម្បីឆ្លើយតប នឹងកំណែ ទម្រង់។
សម្រាប់លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) វិញ បានលើកឡើងថា ការពង្រឹងសមត្ថភាពយុវជនឱ្យឆ្លើយតប នឹងយុគសម័យឌីជីថល មានភាពចាំបាច់ខ្លាំងណាស់ដើម្បីកម្ពុជា មានធនធានមនុស្សប្រកបដោយសក្តានុពលឆ្លើយតបនឹងស្ថានការណ៍នៃការវិវត្តឥតឈប់ឈរនៃនិន្នាការពិភពលោក ជាពិសេស ការជំរុញដល់កិច្ចការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងកម្រិតស្តង់ដារ អន្តរជាតិ។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញ យុវជនកម្ពុជា (CYN) រូបនេះ សង្ឃឹមថា រដ្ឋាភិបាល និង ស្ថាប័នពាក់ព័ន្ធគួរពង្រីកកញ្ចប់ថវិកា ឬមូលនិធិដើម្បី ជួយ សម្រួលក្នុងកិច្ចការបង្កើតព្រឹត្តិការណ៍ធំៗ ដើម្បីផ្តល់លទ្ធភាព ឱ្ យុវជនអាចផ្សារភ្ជាប់ខ្លួន ទាំងការបណ្តុះបណ្តាល ការប្រកួត ប្រជែង ផ្សេងៗក្នុងក្របខណ្ឌថ្នាក់ជាតិ ក៏ដូចជាក្នុងកម្រិតផ្ទៃ ក្នុងតួយ៉ាងរវាងសាលារៀន និងសាលារៀន ជាដើមក្នុងទេព កោសល្យឌីជីថល ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជា។
សូមរំឭកថា ក្នុងកិច្ចការពង្រឹងធនធានមនុស្សកម្ពុជាដើម្បី ឆ្លើយតប នឹងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ នេះ កាលពីខែតុលា ឆ្នាំ ២០១៩ កន្លងទៅឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងពីការសិក្សា ដើម្បី សាងសង់មជ្ឈមណ្ឌលបដិវត្ដន៍ឧស្សាហកម្ម ៤.០ ឈ្មោះថា «មជ្ឈមណ្ឌលកម្ពុជា ៤.០» ដែលជាកន្លែងមួយអាចឱ្យស្វែងយល់ អំពីឧស្សាហកម្ម ៤.០ ក្នុងសិក្ខាសាលាស្ដីពី «វិទ្យាសាស្ដ្រ និង បច្ចេកវិទ្យាបច្ចុប្បន្ន សម្រាប់ជីវិតអនាគត» ដែលរៀបចំធ្វើឡើង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។
មជ្ឈមណ្ឌលកម្ពុជា ៤.០ ត្រូវបានបង្កើតឡើង ក្នុងការកសាង សេដ្ឋកិច្ច ឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាល និង តម្រង់ទិសផ្នែកជំនាញឌីជីថល និងធុរកិច្ចថ្មី (Startups) ផ្អែក លើថ្នាលបច្ចេកវិទ្យា ការផ្សារភ្ជាប់បណ្តាញការងារ ការសិក្សា ស្រាវជ្រាវ អភិវឌ្ឍន៍ និងពិគ្រោះយោបល់លើសហគ្រិនភាព ផ្នែកជំនាញឌីជីថល និងបណ្តុះស្មារតីស្រលាញ់ការសិក្សា និង ស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ទេពកោសល្យ គំនិ តឆ្នៃប្រឌិត និងការបង្កើតថ្មី៕ ដោយ៖ សំបាន ច័ន្ទដារ៉ា