បុណ្យណូអែល ជាពិធីបុណ្យរបស់គ្រីស្តសាសនា ចុះយុវជនខ្មែរដែលកាន់សាសនាព្រះពុទ្ធប្រារព្ធពិធី នេះក្នុងគោលបំណងអ្វី?

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ពិធីបុណ្យណូអែល ឬគ្រីស្តស្មាស់ (Christmas) ជាពិធីបុណ្យមួយដែលអ្នកកាន់សាសនាគ្រីស្ត ប្រារព្ធឡើងដើម្បីរំ លឹកដល់ថ្ងៃប្រសូតនៃព្រះយេស៊ូគ្រីស្ត។ ជាថ្ងៃឈប់សម្រាកមួយដែលសមាជិក គ្រួសារវិលត្រឡប់ទៅជួបជុំគ្នាដើម្បីប្រារព្ធពិ ធីបុណ្យនេះរួមគ្នា។
បុណ្យណូអែលច្រើនតែធ្វើឡើងនៅប្រទេសលោកខាងលិចដែលភាគច្រើននៃពួកគេជាអ្នកកាន់សាស នាគ្រីស្ត ដូច្នេះហើយថ្ងៃទី២៥ ខែធ្នូ នេះត្រូវបានកំណត់ជាថ្ងៃរំលឹកការដឹងគុណរបស់ព្រះយេស៊ូ ដែល ប្រៀបបានទៅនឹងការប្រារព្ធពិធីបុ ណ្យពិសាខបូជា ដើម្បីរំលឹកដល់ថ្ងៃប្រសូតរបស់ព្រះពុទ្ធដូច្នោះដែរ។

សម្រាប់អ្នកកាន់សាសនាគ្រីស្ត នៅរៀងរាល់ថ្ងៃនៃ បុណ្យណូអែល តាមផ្ទះនីមួយៗនឹងរៀបចំដើម គ្រីស្តស្មាស់ ដោយមា នប្រអប់កាដូដាក់តម្រៀបត្រៀបត្រានៅក្រោមដើមនោះ។ រីឯអត្ថន័យនៃការទិញរបស់ ឬកាដូជូនគ្នា គឺសំដៅលើការប ង្ហាញសេចក្ដីស្រឡាញ់ ការអត់ឱនឱ្យគ្នា ការអត់ទោសនូវ អំពើបាបទាំងឡាយដែលពួកគេបានធ្វើដាក់គ្នា ក៏ជានិមិត្តស ញ្ញា នៃការរស់នៅដោយសន្តិភាព ដែលជាការប្រៀនប្រដៅរបស់ព្រះយេស៊ូផងដែរ។

ពីមួយឆ្នាំទៅមួយឆ្នាំ វប្បធម៌នៃការប្រារព្ធពិធីបុណ្យណូអែលនេះបានសាយភាយពាសពេញពិភពលោក ដែលក្នុងនោះមា នអាស៊ីផងដែរ។
ដោយឡែក កម្ពុជាដែលមានសាសនាព្រះពុទ្ធជាសាសនា រដ្ឋនោះ ក៏និយមធ្វើពិធីបុណ្យនេះផងដែរ ប៉ុ ន្តែច្រើនតែចេញពីស្រទាប់យុវវ័យប៉ុណ្ណោះ។
នៅតាមផ្សារទំនើប សួនច្បារសាធារណៈ ហាងលក់ទំនិញ និងតាមដងផ្លូវធ្វើដំណើរក្នុងក្រុងភ្នំពេញ មានការរៀបចំដាក់ដើ មឈើតុបតែង អមដោយអំពូលភ្លើង LED តូចៗព័ទ្ធជុំវិញ។ ទិដ្ឋភាពទាំងនេះ នឹងលេចឡើងជារៀងរាល់ឆ្នាំ នៅពេ លប្រារព្ធបុណ្យណូអែលម្ដងៗ។

នៅតាមសាលារៀនវិញ ជាពិសេសសាលាឯកជន ក្មេងៗនាំគ្នាពាក់អាវពណ៍ក្រហមក្រាស់ៗ ដោយមានទាំងមួកពាក់ផង ដែលជាតំណាងឱ្យសាន់តា (The Santa Clause) ដែលជាតួអង្គ ក្នុងពិធីបុណ្យគ្រីស្តស្មាស់។ មួយផ្នែកទៀតដែ លជាយុវជននាំគ្នាជួបជុំ ដូរកាដូគ្នា ឬសរសេរ ពាក្យ ជូនពរផ្សេងៗនៅក្នុងថ្ងៃនេះផងដែរ។
ប៉ុន្តែដោយឡែក ការជូនកាដូ ប្ដូរកាដូ ឬសរសេរពាក្យជូនពរគ្នារបស់យុវជនកម្ពុជានេះ ទំនងជាមិនមែនក្នុងគោលបំ ណងដូចគ្នាទៅនឹងគ្រីស្តសាសនិកនោះឡើយ ប៉ុន្តែបែរជាក្នុងន័យកម្សាន្ដសប្បាយទៅវិញ។

យុវតី ចាន់ ពិសី ដែលជានិស្សិតកំពុងសិក្សា បានរៀបរាប់ថាខ្លួនប្រារព្ធពិធីនេះតាំងតែពីនៅរៀន វិទ្យាល័យមកម្ល៉េះ ដោ យកាលណោះសាលាឯកជនជាអ្នករៀបចំស្រាប់។

ម្យ៉ាងទៀត នៅក្នុង ថ្នាក់រៀន មិត្តភក្កិឯទៀតរបស់យុវតីរូបនេះក៏មូលមតិគ្នាដើម្បីជួបជុំ និងទិញម្ហូបអាហារមកញុំាជុំគ្នាជាដើម។

មកដល់បច្ចុប្បន្ន ចូលដល់សកលវិទ្យាល័យក៏ពិតមែន តែមិត្តភក្កិផ្សេងទៀតក៏នៅតែបង្កើតការជួបជុំផ្សេងៗដូចជាការលេងដូរកាដូគ្នាទៅវិញទៅមក ប៉ុន្តែសម្រាប់កញ្ញា ចាន់ ពិសី កម្មវិធីនេះមិនមែន ជាពិធីបុណ្យសាសនាដែលប្រជាជនក ម្ពុជាត្រូវតែប្រារព្ធនោះទេ។

កញ្ញា ចាន់ ពិសី បានរៀបរាប់ថា ៖ «ខ្ញុំមិនដែលប្រារព្ធពិធីបុណ្យនេះជាមួយគ្រួសារទេ ព្រោះគ្រួសារខ្ញុំ កាន់សាសនាព្រះពុទ្ធ ម្យ៉ាងទៀតវាមិនមែនជាបុណ្យជាតិដែលយើងត្រូវតែប្រារព្ធដាច់ខាតនោះទេ»។

យុវតីរូបនេះបានបន្តថា ខ្លួនច្រើនតែធ្វើជាមួយមិត្តភក្កិស្ទើរតែរាល់ឆ្នាំ តែក៏មិនមែនមានន័យថាត្រូវតែធ្វើ នោះដែរ ពោលគឺ ខ្លួននិងមិត្តភក្កិធ្វើឡើងក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយតែប៉ុណ្ណោះ។

លោក សំ ដារ៉ា ដែលជានិស្សិតទើបបញ្ចប់ការសិក្សាឯណោះវិញក៏រៀបរាប់ស្រដៀងគ្នានេះដែរថា ខ្លួនភាគច្រើនប្រារព្ធឡើ ងជាមួយមិត្តភក្កិច្រើនជាងក្រុមគ្រួសារ។

លោក សំ ដារ៉ា ថា ៖ «ការប្រារព្ធពិធីបុណ្យណូអែលភាគច្រើនគឺយើងធ្វើវាដើម្បីភាពសប្បាយរីករាយ និងបង្កើតពេវេលាល្អៗជាមួយគ្នា ហើយសកម្មភាពដែលយើងធ្វើភាគច្រើនគឺការជួបជុំញុំាអាហារ ជាមួយគ្នា ក៏ដូចជាមានការប្ដូរការដូរឱ្យគ្នា ទៅវិញទៅមក»។

លោកក៏បានបន្តដែរថា ៖ «ខ្ញុំសង្កេតឃើញថាមានការកើនឡើងច្រើននៃអ្នកប្រារព្ធពិធីនេះ ដោយសារ តែវាជាពិធីបុណ្យពេ ញនិយមមួយនាពេលបច្ចុប្បន្ន ហើយវាជាឱកាសមួយដែលអាចផ្ដល់ឱកាស ឱ្យមនុស្សមាន ពេលវេលាបានជួយជុំគ្នា ហើយម្យ៉ា ងទៀតក៏អាចនិយាយបានថាវាជាការ ល្បីពេញនិយម តាមគ្នា ផងដែរ»។

ជារួម មិនថាការប្រារព្ធត្រូវបានធ្វើឡើងក្នុងរូបភាពណាមួយឡើយ នរណាក៏មានសិទ្ធិសេរីភាព ក្នុងការធ្វើបានដែរ តែអ្វីដែ លសំខាន់គឺនៅ ត្រង់ថាកុំជ្រុលនិយមហួសហេតុ កុំបៀតបៀនសិទ្ធិអ្នកដទៃ ដោយការសប្បាយរបស់ខ្លួន និងកុំភ្លេចនូវអ ត្តសញ្ញាណខ្លួនក្នុងនាមជាយុវជនខ្មែរមួយរូបផងដែរ៕ ដោយ៖ កែវ បុស្បា

ads banner