ឥណ្ឌាកំណត់ការធ្វើតេស្តរកជំងឺកូវីដ-១៩ជាកាតព្វកិច្ច សម្រាប់អ្នកដំណើរមកពី ប្រទេសមួយចំនួន
ដេលី៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌាបាននិយាយ កាលពីចុងសប្តាហ៍ថា ប្រទេសឥណ្ឌាបានកំណត់នូវរបាយការណ៍តេស្តអវិជ្ជមាន Covid-19 សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសមួយចំនួន រួមមានទាំងជប៉ុន កូរ៉េខាងត្បូង ថៃ និងចិនផងដែរ។
រដ្ឋមន្ត្រី Mansukh Mandaviya បាននិយាយថា អ្នកដំណើរមកពីប្រទេសទាំងនោះនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ប្រសិនបើពួកគេបង្ហាញរោគសញ្ញានៃ Covid-19 ឬធ្វើតេស្តវិជ្ជមាន។
រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានស្នើឱ្យរដ្ឋនានារបស់ប្រទេសនេះ រក្សាការឃ្លាំមើលយ៉ាងមុតមាំសម្រាប់វ៉ារ្យ៉ង់ថ្មីនៃមេរោគឆ្លង ហើយបានជំរុញឱ្យប្រជាជនពាក់ម៉ាស់នៅក្នុងតំបន់ដែលមានមនុស្សច្រើន ដោយលើកឡើងពីការកើនឡើងនៃករណី Covid-19 នៅបណ្តាប្រទេសនានា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល Mansukh Mandaviya បានជួបមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីបញ្ហានេះ ជាមួយនឹងអ្នកដែលមានវត្តមានទាំងអស់ដែលពាក់ម៉ាស់ ដែលជាការអនុវត្តដែលមិនមានកាតព្វកិច្ចនៅក្នុងតំបន់ភាគច្រើននៃប្រទេសអស់រយៈពេលជាច្រើនខែ។
គិតមកទល់នឹងពេលនេះ ឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដច្រើនជាង ៤៤លានករណីច្រើនជាងគេលើពិភពលោក លំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួននៃការឆ្លងដែលត្រូវបានបញ្ជាក់បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយមានករណីប្រហែល ១២០០នាក់ ត្រូវបានរាយការណ៍ជារៀងរាល់សប្តាហ៍ នៅពេលបច្ចុប្បន្ន៕ ប្រភពពីរយធឺ , ដោយ៖ សារ៉ាត