លោក ហ្សេលេនស្គី បន្តអំពាវនាវឱ្យប្រជាជនអ៊ុយក្រែនរួបរួមគ្នាប្រឆាំងនឹងការវាយប្រហារពីរុស្ស៊ី
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យប្រជាជាតិរួបរួមគ្នា ខណៈដែលរុស្ស៊ីបន្តការវាយប្រហាររបស់ខ្លួនលើទីក្រុងនានារបស់អ៊ុយក្រែន ក្នុងឱកាសបុណ្យណូអែល ។
ការវាយប្រហាររបស់រុស្ស៊ីកាលពីចុងសប្តាហ៍នៅទីក្រុងខឺសុន ភាគខាងត្បូងអ៊ុយក្រែន បានសម្លាប់មនុស្ស១៦នាក់។
នៅក្នុងសារតាមវីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ លោក ហ្សេលេនស្គី បាននិយាយថា នៅពេលដែលអ៊ុយក្រែននៅជាមួយគ្នា… នៅពេលដែលប្រជាជនអ៊ុយក្រែនដឹងគុណចំពោះគ្នាទៅវិញទៅមក… យើងមិនអាចចាញ់បានទេ។
លោកថា រុស្ស៊ីបានបាត់បង់អ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាននៅឆ្នាំនេះ ប៉ុន្តែពួកគេកំពុងព្យាយាមទូទាត់ការខាតបង់របស់ខ្លួនមកវិញ តាមរយៈការវាយប្រហារដោយមីស៊ីលមកលើប្រទេសរបស់យើង ជាពិសសេសវិស័យថាមពលរបស់យើង។
ដោយកត់សម្គាល់ថា មានទីជម្រកស្នាក់នៅបណ្តោះអាសន្នជាង ៥,៥០០កន្លែងបានដំឡើងរួចរាល់នៅទូទាំងប្រទេសអ៊ុយក្រែន លោក ហ្សេលេនស្គី បានជំរុញឱ្យប្រជាជនយកចិត្តទុកដាក់ ចំពោះការជូនដំណឹងអំពីការវាយលុកតាមដែនអាកាស៕
ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា