លោក ពូទីន ថា រុស្ស៊ីចង់ដោះស្រាយជម្លោះដោយសន្តិវិធី ប៉ុន្តែលោកខាងលិចតែងតែមានផែនការផ្សេង

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ បានថ្លែងថា ទីក្រុងម៉ូស្គូកំពុងស្វែងរកការបង្រួបបង្រួមប្រជាជនរុស្ស៊ី ដែលផ្ទុយពីលោកខាងលិច ដែលតែងតែព្យាយាមរុះរើផ្ទៃក្នុងប្រទេស។

ក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋរ៉ូសស៊ីយ៉ា វ័នស៍ (Rossiya 1) លោក ពូទីន បានចង្អុលបង្ហាញថា ទោះបីជាទីក្រុងម៉ូស្គូព្យាយាមដោះស្រាយជម្លោះដែលកំពុងកើតមានទាំងអស់ ជាមួយលោកខាងលិចដោយសន្តិវិធីក៏ដោយ ក៏សមភាគីមួយចំនួននៅលើឆាកពិភពលោកតែងតែមានផែនការផ្សេងទៀត។

បើតាមប្រធានាធិបតីរុស្ស៊ីរូបនេះ ជម្លោះអ៊ុយក្រែន គឺជាលទ្ធផលនៃគោលនយោបាយរបស់ “គូប្រជែងភូមិសាស្ត្រនយោបាយ” របស់ទីក្រុងម៉ូស្គូ ដែលបានព្យាយាមបំបែកប្រទេសរុស្ស៊ីជាផ្នែកតូចៗដើម្បីគ្រប់គ្រង។

នាដើមសប្តាហ៍នេះ លោក ពូទីន ក៏បានទទួលស្គាល់ដែរថា រុស្ស៊ីកំពុងប្រឈមមុខនឹងសក្តានុពលយោធាស្ទើរតែទាំងអស់របស់អង្គការណាតូ នៅក្នុងជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន ដោយបន្ថែមថា “គូប្រជែងជាយុទ្ធសាស្ត្រ” របស់រុស្ស៊ីជាច្រើនសតវត្សមកហើយ បានព្យាយាមបំបែករុស្ស៊ី ពីព្រោះពួកគេជឿជាក់ថា ប្រទេសរុស្ស៊ី “ធំពេក” ហើយបង្កការគំរាមកំហែងដល់ពួកគេ៕

ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner