ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់បើកការ ដ្ឋានស្ដារ និងលើកកម្រិតគុណភាព
កំពត៖ ផ្លូវជាតិលេខ៤១ អតីតផ្លូវព្រះបាទអង្គឌួង ពីថ្នល់ទទឹងត្រង់ ចំណុចប្រសព្វផ្លូវជាតិលេខ៤ ខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣ ខេត្តកំពត ត្រូវបានប្រកាស បើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាព គ្រោងចំណាយ ថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិកដោយ ឥណទាន សម្បទានរបស់រដ្ឋាភិបាលចិន នាព្រឹកថ្ងៃទី២៦ ខែធ្នូ ក្រោម អធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
នាពិធីបើកឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងឡើងថា ការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នេះមានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង ខេត្តកណ្ដាល រហូតដល់ ស្រុកជុំគិរី ខេត្តកំពត ដែលឆ្លងកាត់ខេត្តចំនួនបួនគឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត។
ផ្លូវនេះ នឹងត្រូវសាងសង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងសាងសង់បន្ថែមសំណង់សិល្បការ្យផ្សេងៗរួមមាន ពង្រីកស្ពានចាស់ចំនួនមួយកន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ា ត្រួតពិនិត្យ ល្បឿនចំនួនប្រាំបីកន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូស សញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ៖ «ផ្លូវជាតិលេខ៤១នេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ឆ្លងកាត់ខេត្តចំនួន៤ ក៏ដូចជាតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជា កំពង់ផែ ពហុ បំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្មដែលកំពុង សាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ ខេត្តកែប-កោះទន្សាយ ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតផងដែរ»។
ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានរំលេចឱ្យឃើញពីទិសដៅការងារបន្តក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗដែលបាននិងកំពុងសិក្សា និងគម្រោងមួយ ចំនួនត្រៀមនឹងបើកការដ្ឋានសាងសង់បន្តទៀតផងដែរ។
សូមជម្រាបដែរថា គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេក ទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលនឹង បញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦ ដោយគ្រោងចំណាយ ថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយ នឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយ ផលប៉ះពាល់ និងពន្ធអាករផ្សេងៗ
សូមជម្រាបថា គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយ ក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦ ក្រោមឥណទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹង ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផល ប៉ះពាល់ និងពន្ធអាករផ្សេងៗ។
នាឱកាសប្រកាសបើកការដ្ឋាននេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងថា ផ្លូវជាតិលេខ៤១ នេះ រួមចំណែក យ៉ាង សំខាន់ក្នុងការបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។
សម្ដេចតេជោមានប្រសាសន៍ថា ៖ «គោលនយោបាយកម្ពុជាពីមុន គឺយើងមានលុយតិចធ្វើផ្លូវឱ្យបានវែង តែបច្ចុប្បន្ននេះ យើងត្រូវ សាងសង់ផ្លូវផ្តោតលើគុណភាព និងសោភ័ណភាព គឺធ្វើផ្លូវឱ្យបាន រឹងមាំ និងស្រស់ស្អាត។ ផ្លូវជាតិលេខ៤១នេះ ពីមុនជាតម្រាយផ្លូវ ដែលត្រូវបានប្រើប្រាស់តាំងពីសម័យព្រះបាទអង្គឌួងមកម្លេះ ពោលគឺក្នុងសតវត្សរ៍ទី១៩ ក្នុងការតភ្ជាប់ពីរាជធានីនៅឧត្តុង្គ ទៅកាន់តំបន់សមុទ្រនៃខេត្តកំពត»។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ផងដែរថា ៖ «មកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវដល់ប្រទេសកម្ពុជា យើងចំនួន ៣០ខ្សែ ដែលស្មើនឹប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ដោយ ចំណាយចំណាយថវិកា ជិតពីរពាន់លានដុល្លារ»។
សម្ដេចតេជោថា ក្នុងនោះមានផ្លូវកំពុងសាងសង់ជាច្រើនខ្សែទៀត តម្លៃប្រមាណ៥០០លានដុល្លារ ហើយចំពោះស្ពាននៅក្នុងប្រទេស កម្ពុជាវិញ រដ្ឋាភិបាលចិនបានសាងសង់ និងកំពុងសាងសង់មាន ចំនួន៩ខ្សែផងដែរ សម្រាប់បម្រើប្រយោជន៍ប្រជាជនកម្ពុជាជារៀង រាល់ថ្ងៃនេះ។
ក្នុងពិធីនោះផងដែរ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាក៏បានលើក ឡើងជាថ្មីម្តងទៀត ទាក់ទងទៅនឹងការគោរពច្បាប់ចរាចរណ៍ ដោយលោកបានក្រើនរំលឹក និងអំពាវនាវថា ពេលដែលទទួល បានផ្លូវស្អាតហើយ អ្នកប្រើប្រាស់ផ្លូវទាំងអស់ មិនត្រូវខ្លាចប៉ូលីស ចរាចរណ៍នោះទេ តែត្រូវខ្លាចស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ វិញ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «សូមបងប្អូនប្រជាពលរដ្ឋ យើងទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចៀស ផុតពីគ្រោះថ្នាក់ដល់អាយុជីវិត»។
ចំណែក ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានលើកឡើងដែរថា នៅសល់តែរយៈប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំចាស់នឹងផ្លាស់ចូលឆ្នាំថ្មី ដែលក្នុងរយៈពេល១ឆ្នាំមកនេះ លោក ឃើញមានសមិទ្ធផលយ៉ាងធំធេងក្នុងការកសាងសហគមន៍ជោគវាសនារួមចិន និងកម្ពុជា។
លោកថា ៖ «ជោគវាសនារួមគ្នារវាងចិន និងកម្ពុជា ត្រូវបានឆ្លុះបញ្ចាំង នៅក្នុងការជឿទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចប្រឹងប្រែង ដើម្បីការពារ នូវផលប្រយោជន៍ស្នូល។ រាជរដ្ឋាភិបាលដែលកាន់ អំណាចដោយគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងបន្តការគំាទ្រយ៉ាង ពេញទំហឹងផងដែរ»៕
ដោយ៖នាង សុគន្ធា