កសិករដាំដូងប្រេងនៅថៃ ដាក់ញត្តិទាមទារអន្តរាគន៍ពីរដ្ឋាភិបាល បន្ទាប់ពីតម្លៃដូងប្រេងធ្លាក់ចុះ
ថៃ៖ សារព័ត៌មានTHIAPBSផ្សាយថាកសិករដាំដូងប្រេងនៅ ទូទាំង ប្រទេសថៃគ្រោងដាក់ញត្តិក្នុងពេលដំណាលគ្នាទៅកាន់អាជ្ញាធរក្នុងខេត្តនីមួយៗ ដើម្បីស្វែងរកជំនួយពីរដ្ឋាភិបាលថៃ ឱ្យអន្តរាគមន៍លើ តម្លៃដូងប្រេងឆៅដែលបានធ្លាក់ចុះជាមកនៅក្នុងតម្លៃ ៤ បាតក្នុងមួយ គីឡូក្រាម។
កសិករដាំដូងប្រេង ត្អូញត្អែរថា តម្លៃគ្រាប់ដូងប្រេងឆៅបន្តធ្លាក់ ថ្លៃពីតម្លៃ ១២ បាតក្នុងមួយគីឡូក្រាមដល់ ៤បាតក្នុងមួយគីឡូក្រាម នាពេលបច្ចុប្បន្ន។ កសិករថៃក៏ត្អួញត្អែរពី តម្លៃជីគីមីបន្តឡើងថ្លៃពី មធ្យម ៦០០ បាតក្នុងមួយបាវ។គិតត្រឹមខែធ្នូនេះ ជីនៅថៃមួយបាវ ៥០គីឡូក្រាមមានតម្លៃដល់ចន្លោះពី ១ ៥០០-១ ៨០០បាត ហើយនិន្នាការនេះនៅតែបន្តកើនឡើង។
ចំពោះអ្នកចម្ការដែលពឹងលើរបរដាំដុះដើម្បីចិញ្ចឹមជីវិត ពួកគេអះអាង ថា តម្លៃគ្រាប់ប្រេងដូងឆៅ គឺតែមានតម្លៃទាបបំផុត ៦បាតក្នុងមួយ គីឡូក្រាម។
អាជ្ញាធរថៃអះអាងថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនឆ្នាំនេះ បានជំរុញឱ្យតម្លៃជីគីមីកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែ កង្វះការផ្គត់ផ្គង់ និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
ទន្ទឹមនឹងនេះ សមាគម និងតំណាងកសិករអំពៅនៅថៃ ក៏គ្រោងនឹងជួបរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Suriya Juangroongruangkit ដើម្បីពិភាក្សាអំពីតម្លៃដំណាំអំពៅថ្មី ដែលគណៈកម្មាធិការស្ករ និងអំពៅមិនទាន់កំណត់នៅឡើយ៕
ដោយ៖ វណ្ណ ស័ក្ដិ