វីដេអូ៖ កម្លាំងមូលដ្ឋាន ៥ នៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា
បើគ្មានថ្ងៃរំដោះ ៧មករា ១៩៧៩ យើងពិបាកនឹងប៉ាន់ស្មានណាស់ ថាជោគវាសនាកម្ពុជានឹងទៅជាយ៉ាងណា…
ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនកម្ពុជាជិត ៣លាននាក់បានបាត់បង់ជីវិត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលមានន័យថា ប្រជាជាតិមួយនេះនឹងផុតរលត់ពីលើភពផែនដី បើសិនរបបយង់ឃ្នងនេះនៅតែបន្ត។
ដោយមិនអាចបណ្ដែតបណ្ដោយឱ្យរបបតិរច្ឆាននេះ សម្លាប់រង្គាល និងធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរតទៅទៀត យុទ្ធជនស្នេហាជាតិពីគ្រប់និន្នាការ បានរួបរួមកម្លាំងគ្នា បង្កើតទៅជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។
ការចាប់បដិសន្ធិ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គឺជាសញ្ញាបញ្ជាក់ថា អវសាននៃរបបកម្ពុជាប្រជាធិបតេយ្យនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនោះផងដែរ។
ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #កម្ពុជាប្រជាធិបតេយ្យ #សម័យខ្មែរក្រហម #ជោគវាសនាកម្ពុជា #ការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា #កម្លាំងមូលដ្ឋាន #យុទ្ធជនស្នេហាជាតិ #របបតិរច្ឆាន