ពិធីប្រគល់នឹងទទួលសម្ភារល្បាតជូនសហគមន៍ការពារព្រៃឈើចំនួន៥ នៅក្នុងស្រុកឆែប

ខេត្តព្រះវិហារ ៖ សម្ភារល្បាតដែលជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ឋាប្រម៉ាញ់ នឹងនេសាទ ត្រូវបានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារ ធ្វើពិធីប្រគល់នឹងទទួលជូនដល់សហគមន៍ការពារព្រៃឈើឆែបចំនួន៥ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ។

យោងតាមរបាយការរបស់ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប បានឱ្យដឹងថា ជារៀងរាល់ឆ្នាំសហគមន៍ការពារព្រៃឈើឆែប តែងតែទទួលបានសម្ភារល្បាតពីមន្ទីរកម្មសិកម្មខេត្ត ដើម្បីយកមកចែកជូនដល់សហគមន៍ការពារព្រៃឈើ ដើម្បីជួយសម្រួលដល់ការចេញល្បាត និងបានចែកសម្ភារល្បាតជូនសហគមន៍បានចំនួន ១១លើករួចមកហើយដែរ ។

លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រៈវិហារ បានឱ្យដឹងថា ការបង្កើតសហគមន៍ការពារព្រៃឈើឡើងក្នុងគោលបំណង អោយសហគមន៍ជួយសហការជាមួយសមត្ថកិច្ចជំនាញក្នុងការថែរក្សាការពារព្រៃឈើ ធ្វើកាអភិវឌ្ឈន៍នឹងទាញយកផលប្រយោជន៍ពីព្រៃឈើសម្រាប់ជួយដល់សមជិកសហគមន៍ ។

លោក ឡុង សុបិន អភិបាលស្រុកឆែប បានថ្លែងលើកទឹកចិត្តនឹងជម្រុញអោយសហគមន៍ការពារព្រៃឈើទាំងអស់នៅក្នុងស្រុកឆែប បន្តថែរក្សាការពារព្រៃឈើអោយបានគង់វង្ស សម្រាប់ជាប្រយោជដល់កូនចៅយើងជំនាន់ក្រោយឺទៀត ។

លោក ពឹង ទ្រីដា បានថ្លែងការកោតសសើរ នឹងផ្តាំផ្ញើដល់សហគមន៍ទាំងអស់ ត្រូវបន្តខិតខំ សហការ ឱ្យបានល្អជាមួយអាជ្ញាធរ និងសម្ថកិច្ចជំនាញ ដើម្បីការពារដីព្រៃសហគមន៍ឱ្យបានគង់វង្សយូអង្វែង ។

លោក ពឹង ទ្រីដា បានបន្តថា ប្រសិនបើសហគមន៍មានគំនិតឆ្នៃប្រឌិតទាញយកផលប្រយោជពីដីសហគមន៍ ក្នុងការដាំដុះបន្ថែមនៅផលដំណាំកសិកម្ម ដូចជាដំឡូង ស្រូវនឹងដំណាំផ្សេងៗទៀតរឹតតែប្រសើ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់សមាជិកសហគមន៍យើងផងដែរ ៕ ដោយ ឈឿង ចាន់

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner