ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះសូមមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ពេលវេលា ពិសេសដល់ការសម្រចចិត្តទាំងឡាយ។ កុំទាន់ចាប់ផ្តើមអាជីវកម្មសំខាន់នៅថ្ងៃ នេះពីព្រោះការតស៊ូប្រឹងប្រែងរបស់អ្នកហាក់គ្មានលទ្ធផលល្អប្រសើរនោះទេ។ ក្នុងនោះហោ រាសាស្រ្តអាជីពណែនាំលោកអ្នកអោយជៀសអោយផុតពីសកម្មភាពប្រញាប់ប្រញាល ហើយលើសពីនេះអ្នកត្រូវមានភាពស្ងប់ស្ងៀម និងជៀសវាងសកម្មភាព ឬស្ថានភាព ដែលកាចសាហាវ ពីព្រោះវានឹងធ្វើអោយអ្នកមានការឈឺចាប់។ ចំណែកការសម្រេចចិត្ត ទាំងអស់ត្រូវមានទស្សនៈវិស័យវែងឆ្ងាយ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ក្នុងការ ប្រើប្រាស់ពេលវេលា ពីព្រោះអ្នកអាចបាត់បង់ពេលវេលានៅពេលល្ងាច ដែលនាំអោយអ្នក មិនអាចបញ្ចប់ការងារបានទាន់ពេលនោះទេ។ ទន្ទឹមនឹងនេះ ប្រហែលជាអ្នកមិនគួរចាប់ ផ្តើមការងារសំខាន់ ឬការប្រើប្រាស់លុយកាក់ច្រើននៅក្នុងពេលនេះនោះទេ។ ហោរាសាស្ត្រ អាជីពរំលឹកដល់តម្រូវការនៃការសម្រេចចិត្តដោយមានពត៌មានត្រឹមត្រូវ។ ក្នុងនោះអ្នកមិន គួរដេញតាមគម្រោងពេកនោះទេ ចំណាយពេលវេលាបំពេញការងារនៅក្រោមការទទួល ខុសត្រូវ ហើយត្រូវដឹងពីព្រឹត្តិការណ៍ទាំងនោះផង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំទាន់ព្យាយាមធ្វើសកម្មភាពណាមួយដោយលេច ធ្លោរពេកនៅក្នុងថ្ងៃនេះ។ ជាទូទៅលាភសំណាងរបស់អ្នកមាន ប៉ុន្តែស្ថានភាពអាក្រក់ ឬការ ខាតបង់នៅប្រកៀកខ្លាំង ហើយឳកាសដែលអ្នកនឹងមានភាពអវិជ្ជមានកំពុងកើតឡើងច្រើន ណាស់ ដូច្នេះប្រការជារឿងល្អជាង។ បន្ទាប់ពីនេះ លោកអ្នកមិនចាំបាច់ត្រូវធ្វើការដើម្បី បំពេញចិត្តអ្នកណានោះទេ ធ្វើយ៉ាងណាគ្រប់គ្រងការងារ និងទទួលខុសត្រូវលើកិច្ចការ របស់ខ្លួន។ ចំណែករឿងគម្រោងផែនការ និងការអនុវត្ត គួរតែយកមកគិតគូរជាថ្មី បន្ថែមការ យកចិត្តទុកដាក់ និងមានវិធីសាស្រ្តទប់ស្កាត់។ លើសពីនេះ សូមកំណត់ការងារសំខាន់នៅ ពេលព្រឹក។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមព្យាយាមបញ្ចប់ករណីសំខាន់ដែលបានចាប់ ផ្តើមពីមុន ដោយមិនស្នើសុំជំនួយ។ វាពិតជាល្អប្រសើរជាង បើអ្នកនឹងបំពេញការងារដោយ ខ្លួនឯង។ ក្នុងនោះ សូមចងចាំថា ប្រហែលជាជម្លោះគឺអាចកើតឡើងជាមួយនឹងមិត្តភក្តិ ឬមិត្តរួមការងារ ឬថ្នាក់លើផង ដូច្នេះវាល្អប្រសើរជាងប្រសិនបើអ្នកមានទំនាក់ទំនងជាមួយ ពួកគេតិចតួចនៅក្នុងថ្ងៃនេះ។ បន្ថែមពីនេះ សូមរៀនពីរបៀបកំណត់គោលដៅពិតប្រាកដ។ ប្រហែលជាអ្នកគួរតែឈប់សុបិន្តិអំពីការសម្រាកអាជីព ហើយផ្តោតលើកិច្ចការបច្ចុប្បន្នរបស់ អ្នក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រអាជីពណែនាំអោយកាត់បន្ថយ ការទាមទាររបស់អ្នកពីអ្នកដទៃ។ ជាការជាក់ស្តែងអ្នកអាចស្នើសុំជំនួយពីមនុស្សនៅក្បែរ ខ្លួនបាន ប៉ុន្តែវាបែរជាមិនចាំបាច់ទៅវិញ ដោយសារអ្នកអាចធ្វើវាបាន ហើយធ្វើលឿន និង បញ្ចៀសពីបញ្ហាជាជាងការស្នើសុំជំនួយទាំងនោះ។ ក្នុងនោះ ប្រការកាន់តែសំខាន់ គឺកុំធ្វើ ទំនាក់ទំនងដែលមានការបៀតបៀនទៅលើស្ថានភាពណាមួយឡើយ ពីវានឹងធ្វើអោយកាន់ តែលំបាកដោះស្រាយរាល់ស្ថានភាពដែលនឹងកើតឡើង។ ពិសេសសម្រាប់លោកអ្នកជាអាជី ករ គួរកុំមានការបង្ខិតបង្ខំ ឬធ្វើអោយខុសពីអ្វីដែលពិត។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមានភាព ច្បាស់លាស់ពីជំហានដែលអ្នកបោះចេញ។ ធ្វើយ៉ាងណាមិនគួរវង្វេងជាមួយស្ថានភាពដែល នឹងកើតឡើងចំពោះអាជីពរបស់អ្នកទេ ចូរធ្វើការពិនិត្យពិច័យ និងធ្វើការសន្និដ្ឋានជាមួយ នឹងប្រភពពត៌មានពិតប្រាកដ។ សូមចងចាំថា ការដើរចេញពីគន្លងផ្លូវដែលអ្នកបានរៀបចំ នឹងធ្វើអោយអ្នកជួយបញ្ហាច្រើណាស់ ដូច្នេះមិនគួរធ្វេសប្រហែសលើករណីនោះទេ។ ផ្ទុយ ទៅវិញ បើទោះបីជាអ្នកមិនទាន់មានឳកាសគ្រប់គ្រាន់អនុវត្តការងារ ក៏សូមធ្វើការដោយ សន្សឹមៗសិន ហើយនឹងពង្រឹងទំនោរនៃការស្រាវជ្រាវជាពិសេស។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកក្នុងថ្ងៃនេះមានដំណើរការល្អប្រសើរគួរ អោយកត់សម្គាល់ ប៉ុន្តែសូមចងចាំថាបញ្ហាមានច្រើនក្នុងពេលព្រឹក ហើយពេលវេលាក៏ មិនសូវជាអំណោយផលចំពោះអ្នកបំផុតនោះដែរ។ ទន្ទឹមនឹងនោះ វានឹងប្រសើរបំផុត ប្រសិនបើអ្នកប្រើ ពេលវេលាគិតអំពីគម្រោងផែនការអនុវត្តក្នុងអាជីពម្តងទៀត។ លើសពី នេះសូមយកចិត្ត ទុកដាក់លើស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ធ្វើយ៉ាងណាកុំទាន់ចាយវាយ លុយកាក់ច្រើន។ ចំពោះកិច្ចការងារដែលអ្នកធ្វើថ្ងៃនេះមិនចាំបាច់ត្រូវស្នើសុំជំនួយ ឬធ្វើការ ងារបំពេញចិត្ត របស់អ្នកដទៃនោះទេ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលការបណ្តាក់ទុន និងការបើកអាជីវកម្មថ្មីណាស់។ អ្នកអាចទទួលបានប្រាក់ចំណេញច្រើន ទំនាក់ទំនងដ៏រឹង មាំ ហើយសូម្បីតែបង្ហាដែលអ្នកធ្លាប់ជួបប្រទះក៏ហាក់គ្មានឥទ្ធិពលមករំខានគោលដៅ និង បំណងប្រាថ្នារបស់អ្នកឡើយ។ សូមកុំមានការភ័យខ្លាចក្នុងការធ្វើអ្វីមួយដែលអ្នកប៉ង។ សម្រាប់ការងារចាស់ លោកអ្នកក៏នៅតែអាចបន្តធ្វើវាបាន ក្នុងនោះ បើអ្នកចង់ផ្លាស់ប្តូរទី កន្លែងការងារក៏គ្មានបញ្ហារឹងស្ទះដែរ។ ប្រការគួរអោយយកចិត្តទុកដាក់ គឺសូមមានភាព ស្មោះត្រង់ មានហេតុផល និងកុំដើរក្នុងស្ថានភាពទ្វេរមុខ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំអោយអ្នកមិនគួរស្ថិតក្នុងស្ថានភាពមិន ច្បាស់លាស់ កុំធ្វើការផ្សងព្រេងរកភាពរីកចម្រើនក្នុងអាជីពនៅពេលនេះ ពីព្រោះប្រសិន បើគ្មានពត៌មានពិតប្រាកដត្រឹមត្រូវនោះទេ លោកអ្នកអាចឈានជើងទៅក្នុងភាពអវិជ្ជមាន ធំធេងណាស់នៅក្នុងពេលនេះ។ ក្នុងនោះ សូម្បីតែជម្លោះ មតិរិះគន់ក៏ហាក់ខិតមកកៀកនឹង ដំណើរការអាជីពរបស់អ្នកដោយងាយផងដែរ។ លើសពីនេះ ក៏គួរមានការយកចិត្តទុកដាក់ ក្នុងទំនាក់ទំនងជាមួយមនុស្សជិតស្និទ្ធ ពីព្រោះក្នុងស្ថានភាពខ្លះគេបែរជាពិបាកស្វែងយល់ ពីគោលគំនិតរបស់អ្នកទៅវិញ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្ម និងកិច្ចការងារដែលអ្នកកំពុងធ្វើនៅថ្ងៃ នេះមានដំណើរការល្អប្រសើរ។ អ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានប្រាក់ចំណេញ ការងារដែលមានភាពរលូន និងឳកាសជាច្រើនដែលនឹងកើតឡើងនៅក្នុងពេលនេះ។ ប៉ុន្តែ ក៏សូមចងចាំដែរថា លោកអ្នកមិនអាចធ្វើអ្វីដោយការធ្វេសប្រហែស ឬការប្រថុយប្រថាន បាននោះទេ ពីព្រោះអ្នកកំពុងមានមនុស្សនៅចាំមើលបំណាំនៅឡើយ ដូច្នេះកំហុសតូចតាច មានឥទ្ធិពលរំខានទៅដល់គម្រោង និងលទ្ធផលចុងក្រោយរបស់អ្នកបាន។ ចំពោះផែនការ ដែលបានរៀបចំរួចរាល់ទៅហើយ មិនចាំបាច់អ្វីត្រូវមានការផ្លាស់ប្តូរនោះទេ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះអ្នកអាចមានអារម្មណ៍ថាទទួលសម្ពាធពីចៅ ហ្វាយនាយ អាជ្ញាធរ ឬដៃគូរួមអាជីព។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមកុំបោះបង់ចោល ការងាររបស់ខ្លួននៅពាក់កណ្តាលទី ពីព្រោះអ្នកនៅមានឳកាសពេញលេញក្នុងការទទួល បានភាពចម្រើនលូតលាស់ដែលអ្នកប៉ងប្រាថ្នា។ ហើយបើទោះបីជាជួបបញ្ហាខ្លះក្តី ក៏សូម គ្រប់គ្រងផ្លូវចិត្ត និងស្ថានភាពអោយបានល្អប្រសើរ ពីព្រោះហេតុការណ៍នេះជាស្ថានភាព បណ្តោះអាសន្នប៉ុណ្ណោះ។ លើសពីនេះ អ្នកទំនងជាត្រូវខិតខំបន្ថែមទៀតសិន ដើម្បីទទួល បានផ្លែផ្កាជាច្រើននៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការចរចា ការដោះស្រាយបញ្ហា ចាស់ថ្មី និងការចុះហត្ថលេខា ឬកិច្ចព្រមព្រៀងនឹងអាចសម្រេចទៅបានដោយរលូន។ លោក អ្នកនឹងមានមនុស្សជាច្រើនចាំជួយគាំទ្រ និងយិតយោងការងារបានល្អប្រសើរ។ ក្នុងនោះ ប្រសិនបើការបោះទុនវិញ នឹងធ្វើឡើងក្នុងគន្លងផ្លូវដែលត្រឹមត្រូវ ហើយចំណេញច្រើន។ ចំពោះបញ្ហាចាស់វិញ ក៏គ្មានអ្វីលំបាកទៀតដែរ ពីព្រោះអ្នកនឹងអាចរកឃើញច្រកចេញថ្មី ដោយមិនធ្វើអោយប៉ះពាល់ទៅដល់ករណីណាមួយទេ។ អាស្រ័យទៅលើអំណោយផលល្អ នៅក្នុងថ្ងៃនេះ ចូរមានការរហ័សរហួន និងព្យាយាមក្តោបក្តាប់ឳកាសល្អនេះអោយបានដិត ដល់។
ចំណាំៈ
ឆ្នាំទាំង៤ មមី មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងទាំងផ្នែកសម្ភារៈ និងទ្រព្យសម្បត្តិមានច្រើន។ ហើយអ្នកក៏អាចទទួលបានការតម្លើងប្រាក់ខែផងដែរ។