អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ផ្តល់អំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះភ្លើងឆេះផ្ទះ
អត្ថបទដោយ៖
គ្រី សម្បត្តិ
ភ្នំពេញ ៖ លោក លោក ថេង សុថុល អភិបាល អភិបាលខណ្ឌ៧ មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ ៧មករា ព្រមទាំងសហការីនៅល្ងាចថ្ងៃ ចន្ទទី ២៦ ខែ ធ្នូ បាន អញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយ មនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋចំនួន ១១ គ្រួសារ ដែលរងគ្រោះ ដោយសារអគ្គិភ័យ ឆាបឆេះផ្ទះនៅអគារទី៦ នៃអគារបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ក្នុងឱកាសនោះលោក ថេង សុថុល បានសម្តែងនូវក្តីអាណិតអាសូរ និងសោកស្តាយខ្លាំងបំផុតចំពោះគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ។លោកក៏បានណែនាំចៅសង្កាត់ ជួយសម្រួល រាល់ឯកសារ ពាក់ព័ន្ធ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រ អាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ប្រសិន មានការខូចខាត ដោយសារអគ្គិភ័យ ដើម្បីអោយគ្រួសាររងគ្រោះអគ្គិភ័យ។
អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ , មី , ទឹកត្រី, ទឹកស៊ីអ៊ីវ និង ថវិកាចំនួន ១០ម៉ឺនរៀល ៕ ដោយ ៖ គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។