សម្ដេចតេជោ ហ៊ុន សែន ៖ រយៈពេល ២៤ឆ្នាំ ដែលនយោបាយឈ្នះឈ្នះបានបញ្ចប់សង្គ្រាមនៅកម្ពុជា ហើយសមិទ្ធផលថ្មីៗជាច្រើនបានកើតមានឡើង
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា រយៈពេល ២៤ឆ្នាំ ដែលនយោបាយឈ្នះឈ្នះបានបញ្ចប់សង្គ្រាមនៅកម្ពុជា ហើយសមិទ្ធផលថ្មីៗជាច្រើនបានកើតមានឡើង។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងពិធីសម្ពោធ ដាក់ ឱ្យប្រើប្រាស់ ជាផ្លូវការ “មន្ទីរពិសោធន៍ ជាតិសំណង់” របស់ក្រសួង រៀបចំ ដែនដីនគរូបនីយកម្ម និង សំណង់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។
សម្ដេចបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព សមិទ្ធផលថ្មីៗជាច្រើនរបស់រាជរដ្ឋាភិបាលសម្រេចបាន ជាអាទិ៍៖ ១).ធានាបានស្ថិរភាពនយោបាយនិងសណ្ដាប់ ធ្នាប់សង្គមនាំម កនូវការអភិវឌ្ឍ ពិសេស ក្នុងដំណាក់កាលជំងឺកូវីដ-១៩, ២).ជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់, ៣). ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន, ៤). ជោគជ័យនៃការរៀបចំមហាសន្និបាតលើកទី ១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក, ៥).ការសម្រេចនូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែ នៅខេត្តព្រះសីហនុ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ៣៨ខ្សែ នៅខេត្តសៀមរាប ការស្តារ និងកែលម្អដងស្ទឹងសៀមរាប ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ, ៦).ការវិនិយោគផ្ទាល់ពីបរទេ សសម្រាប់គម្រោង ធំៗសំខា ន់ៗ ដូចជា៖ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ អាកាសយានដ្ឋា ន ខេត្តសៀមរាប អាកាសយានដ្ឋា នខេត្ត-មណ្ឌលគិរី គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ) គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី នៅខេត្តព្រះសីហនុ និងបណ្តាការដ្ឋានសំណង់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ ស្ពានធំៗ រួមទាំង សំណង់ប្រព័ន្ធស្រោចស្រ ព ខ្សែបណ្តាញអគ្គិសនី ។ ល ។ នៅទូទាំង ប្រទេស ។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ និងបណ្តាក្រុមហ៊ុនបណ្តាក់ទុន វិនិយោគ ដែលបាន ផ្តល់ នូវទំនុកចិត្តដល់កម្ពុជា ព្រមទាំងបានផ្តល់នូវជំនួយ ទាំង ផ្នែក រឹង និងផ្នែកទន់ ទាំងសម្ភារៈនិង បច្ចេកទេស រួមទាំង កិច្ចសហប្រតិបត្តិការ ផ្សេងៗ លើ វិស័យនានា ដែល ទាំង អស់ នេះ គឺជា កត្តា ដ៏សំខាន់ក្នុងការ សម្រេច បាន នូវ ជោគជ័យ និងលទ្ធផល ជាផ្លែផ្កា ជាច្រើន ស្របតាម ចក្ខុវិស័យ និងបេសកកម្ម របស់រាជរដ្ឋាភិបាល ៕ ដោយ ៖ វណ្ណលុក

