សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការងារកែទម្រង់ដីធ្លី ធ្វើឱ្យជម្លោះដីធ្លីធ្លាក់ចុះ តែសម្ដេចជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ សម្ដេចអគ្ឡមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការងារកែទម្រង់ដីធ្លី បានធ្វើឱ្យជម្លោះដីធ្លីធ្លាក់ ចុះគួរឱ្យកត់សម្គាល់។ សម្តេចក៏បានផ្តល់អនុសាសន៍ដល់ក្រសួងដែនដី ឱ្យពង្រឹងប្រសិទ្ធភាពការងារ ជំនាញរបស់ក្រសួង មន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។ ជាមួយនេះ សម្ដេចតេជោ ក៏បានជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្រៅប្រព័ន្ធតុលាការ នៅតាមមូលដ្ឋានឱ្យបាន កាន់តែមានប្រសិទ្ធភាពខ្ពស់ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ និងពិធីសម្ពោធ ដាក់ ឱ្យ ប្រើប្រាស់ ជាផ្លូវការ “មន្ទីរពិសោធន៍ ជាតិសំណង់” របស់ក្រសួង រៀបចំ ដែនដីនគរូបនីយកម្ម និង សំណង់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពង្រឹងប្រសិទ្ធភាពលើការងារជំនាញរបស់ខ្លួន និងមន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ការងារកែទម្រង់ដីធ្លី បានធ្វើឱ្យជម្លោះដីធ្លីធ្លាក់ចុះគួរឱ្យកត់សម្គាល់»។ សម្តេចក៏បានផ្តល់អនុសាសន៍ដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យពង្រឹងប្រសិទ្ធភាពការងារជំនាញរបស់ក្រសួងដែនដី មន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។
ទន្ទឹមនឹងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏ជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្រៅប្រព័ន្ធតុលាការ នៅតាមមូលដ្ឋានឱ្យ បានកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ទោះយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះដីធ្លី ចាប់ផ្តើមកើនឡើងនៅពេលប្រទេសមានសន្តិភាព ដែលធ្វើឱ្យដីឡើងថ្លៃ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បន្ទាប់ពីកម្ពុជាបញ្ចប់សង្រ្គាម ដូរមកវិញនូវវត្តមានសន្តិភាព ដីនៅកន្លែងណាក៏ឡើងថ្លៃដែរ ដែលខុសពីអតីតកាល នៅពេលដែលប្រទេសយើងមានសង្រ្គាម ប្រជាជនត្រូវបង្ខំចិត្តបោះបង់ចោលដីធ្លីរបស់ខ្លួន ៕
ដោយ ៖ វណ្ណលុក


