កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការរំលោភបំពានផ្លូវភេទ សម្រាប់មន្រ្តីនាយកដ្ឋាន ប្រែប្រួល អាកាសធាតុ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬយូអិនឌីភី(UNDP) បានសហការជាមួយ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួង បរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការ និង ការរំលោភបំពានផ្លូវភេទ សម្រាប់មន្រ្តីនាយកដ្ឋានប្រែប្រួល អាកាសធាតុ។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Alissar Chaker តំណាងយូអិនឌីភី ប្រចាំប្រទេសកម្ពុជា និងកម្មវិធី CCCA3 ជាច្រើនរូប។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីលើកកម្ពស់ការយល់ដឹង និងបង្ហាញអំពីយន្តការពាក់ព័ន្ធនានាក្នុងការបង្ការ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ សម្រាប់មន្រ្តី នាយកដ្ឋានប្រែប្រួលអាកាសធាតុ ,យូអិនឌីភី, CCCA3 និងអ្នកពាក់ព័ន្ធ។

បើតាមលោកស្រី Alissar Chaker បានលើកឡើងអំពីផល ប៉ះពាល់នានាបណ្តាលមកពី ការកេងប្រវ័ញ្ច និងការរំលោភ បំពានផ្លូវភេទ ចំពោះបញ្ហាផ្លូវចិត្តរបស់បុគ្គល ស្ថាប័ន និងផលិតភាពការងារជាដើម។

លោកស្រី Alissar Chaker ថ្លែងថា ៖ « យូអិនឌីភី គាំទ្រ និងប្រកាន់ខ្ជាប់នូវគោលការណ៍លុបបំបាត់សកម្មភាពកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទគ្រប់រូបភាព ជាពិសេសសម្រាប់ ដៃ គូនានារបស់ យូអិនឌីភី តាមរយៈការជំរុញសកម្មភាព ផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលដើម្បីលើកកម្ពស់ចំណេះ ដឹងជាប្រចាំ អំពីបញ្ហានេះ»។

ក្នុងឱកាសនោះលោកជំទាវ ព្រំ សុភី ក៏បានលើកឡើង ថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ក្នុងការជំរុញការចូលរួមដោយស្មើភាពរវាងបុរស និងស្រ្តីចាប់ពីថ្នាក់ជាតិរហូតដល់ ថ្នាក់ ក្រោមជាតិ តាមរយៈផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ក្នុង វិស័យ បរិស្ថាន ២០២១-២០២៥ ដោយផ្តោតលើយុទ្ធសាស្រ្ត ចំនួនបី គឺ ការលើកកម្ពស់សមត្ថភាពស្ថាប័ន, ការបង្កើនការ យល់ ដឹងរបស់អ្នកពាក់ព័ន្ធ ជាពិសេសស្រ្តី កុមារ សហគមន៍ មូលដ្ឋាន មន្រ្តីឧទ្យាននុរក្សអំពីសិទ្ធ និងសមភាពយេនឌ័រ និងយុទ្ធសាស្រ្តចុងក្រោយគឺ ការបង្កើនកិច្ចសហប្រតិបត្តិការ នានា ក្នុងការចូលរួមរបស់អ្នកពាក់ព័ន្ធ។

លោកជំទាវបន្តថា ៖ «ដោយសារប្រទេសជាតិ មានសុខ សន្តិភាព និងការអភិវឌ្ឍទើបយើងអាចមានឱកាសក្នុង ការយកចិត្តទុកដាក់លើបញ្ហាយេឌ័រ ការលើកកម្ពស់សិទ្ធ ការលុបបំបាត់ការរើសអើង និងការបៀតបបៀនគ្រប់រូបភាព។ ខ្ញុំក៏ស្នើឱ្យយូអិនឌីភី ពង្រីកការគាំទ្រលើការបណ្តុះបណ្តាល នេះបន្ថែមទៀតចំពោះមន្រ្តីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជាពិសេសជនងាយរងគ្រោះ នៅតំបន់ការពារធម្មជាតិនានា»។

ទាក់ទិនរឿងនេះដែរនាយិកាអង្គការក្លាហាន គឺកញ្ញា បុណ្យ រចនា មើលឃើញថាស្ថានភាពនៃការំលោភបំពាន និងបៀត បៀន ផ្លូវភេទនៅតាមសាធារណៈ និងកន្លែងការងារនៅតែបន្ត កើត មានដែលជាក់ស្ដែងវាត្រូវបានគេរាយការណ៍ជារៀង រាល់ថ្ងៃ៕
ដោយ៖ជា សុខនី

ads banner