រំដេងព្រៃ (wild ginger)
អត្ថបទដោយ៖
ធី ដា
រំដេងព្រៃ៖ ដើមមានកម្ពស់ ០,៦០-២ម មើមរាងមូលវែងមិនសូវបែកខ្នែង ស្លឹកវែង ២០-៣០x១-៥ស.ម។ ផ្កាជាចង្កោម នៅចុងដើម។ ផ្កាមានទងខ្លីៗ ត្របកផ្កាពណ៌បៃតងខ្ចី រាងជាបំពងមានធ្មេញ៣ ស្រទាប់ផ្កាស ឬខៀវខ្ចីលាយបៃតង។ ស្រទាប់ធំពណ៌ស មានឆ្នូតពណ៌ក្រហម។
កេសរឈ្មោលមានពណ៌លឿង។ ផ្លែរាងមូលពណ៌បៃតងទៅជាក្រហមដល់ស្ងួត ហើយមានរាងទ្រវែង។ គ្រាប់មាន ៣-៥ ក្លិនក្រអូប។ មើមមានក្លិនឈ្ងុយប្រហើរ និងរសជាតិហឹរ មានជាតិប្រេងសំខាន់ៗជាច្រើន។ ផ្លែអាចយកទៅបរិភោគបាន។ ដុះតំបន់មានអាកាសធាតុក្តៅ នៅដីសើម។
ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
_គ្រឿងទេស បង្កើនរសជាតិ និងក្លិនឈ្ងុយ
_ ឱសថ គេយកមើម និងស្លឹកថ្មីៗ មកដាំទឹកព្យាបាលរោគឆ្អល់ពោះ ឬហើមពោះក្រោយពេលសម្រាលកូន៕

ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕