ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃ២៧ ខែធ្នូ ម្សិលមិញ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន និងអនុវត្តដីកានៅទូទាំងប្រទេស កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ មានចំនួន ១៧ករណី។
ក្នុង ចំណោម ជនសង្ស័យ ទាំង ៣៩ នាក់ រួម មាន៖ ជួញដូរ ៦ករណី ឃាត់ ៩នាក់, ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៥នាក់, ប្រើប្រាស់ ៨ករណី ឃាត់ ២៥នាក់, រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលយកមកទុកជាភស្តុតាង។
សូមបញ្ជាក់ថា សកម្មភាពខាងលើនេះ បានធ្វើនៅរាជធានី ភ្នំពេញ , ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តសៀមរាប, ខេត្តកំពង់ធំ , និងខេត្តស្រាយរៀង៕ ដោយ៖ ឆៃហួត និងប៊ុនធី






ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។