អ្នកសារព័ត៌មានចំនួន ៥៤នាក់មកពី ២៦អង្គភាព បានទទួលវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា»

ភ្នំពេញ ៖ ក្រុមអ្នកសារព័ត៌មានមកពីអង្គភាពចំនួន ២៦ និងមានសិក្ខាកាមចូលរួមចំនួន៥៤នាក់បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយ និង ការបោះឆ្នោតនៅកម្ពុជា» ដែលសហការរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និង ក្លិបអ្នកកាសែត កម្ពុជា។

សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃពោលគឺចាប់ពីថ្ងៃទី ២៨-២៩ ខែ ធ្នូ ឆ្នាំ ២០២២នារាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងពិធីនេះគេឃើញមានសិក្ខាកាមចូលរួមចំនួន ៥៤នាក់ មាន នារី ១៦នាក់ និងមកពីអង្គភាពចំនួន ២៦ ក្នុងនោះ រួមមាន មកពី គ.ជ.ប. ស្ថាប័នស្រាវជ្រាវចំនួន ២ស្ថាប័ន, សារព័ត៌មានបោះពុម្ពនិងអនឡាញ ១៥ អង្គភាព, វិទ្យុ ៣អង្គភាព ទូរទស្សន៍ ៣អង្គភាព, អង្គការសង្គមស៊ីវិល ១អង្គភាព និងសាកលវិទ្យាល័យ ១អង្គភាព ។

សិក្ខាសាលានេះ មានវាគ្មិនដែលជាគ្រូបង្គោល សរុបចំនួន ០៩រូប ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ.ជ.ប. អ្នកកាសែតអាជីពជើងចាស់ អ្នកជំនាញ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រនយោបាយ ដែលអញ្ជើញមកពីប្រទេសកម្ពុជា បារាំង អាល្លឺម៉ង់ និងអូស្ត្រាលី។

ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា៖ តួនាទីអ្នកសារព័ត៌មានត្រូវឯករាជ សេរីភាព គឺជារឿងសំខាន់ដើម្បីឱ្យសង្គមទទួលយកបានក្នុងប្រព័ន្ធផ្សព្វផ្សាយពិសេសនៅកម្ពុជានៅពេលបោះឆ្នោត។

ឯកឧត្ត បន្ថែមថា ៖ អ្នកសារព័ត៌មានគួរបង្ហាញពីលក្ខណៈជឿនលឿននៃប្រជាធិបតេយ្យ។ ជាមួយគ្នាអ្នកសារព័ត៌មានក៏ត្រូវផ្សព្វផ្សាយឱ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋដើម្បីឱ្យពលរដ្ឋគាត់អាចជ្រើសរើសបានល្អ ៕ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner