អាជ្ញាធរខេត្តស្ទឹងត្រែង រួមជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះពង្រឹងសកម្មភាពការងារក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ

ខេត្តស្ទឹងត្រែង៖ ក្នុងពេលចុះពង្រឹងសកម្មភាពការងារនៅតាមព្រំដែន កម្ពុជា-ឡាវ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ចំណុចកោះល្ងរ និងអន្លង់ផ្សោត ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក យី សិទ្ធិ ប្រធាននាយកដ្ឋានអនុវត្តច្បាប់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជម្រុញដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងការ
ពារតាមខ្សែបន្ទាត់ព្រំដែនឲ្យចូលរួម
ក្នុងការបង្រ្កាប និងទប់ស្កាប់នូវការចរាចរណ៍បទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ។

លោកអភិបាលរងខេត្ត បានឲ្យដឹងថា ខេត្តស្ទឹងត្រែង គឺជាខេត្តមួយក្នុងចំ
ណោមខេត្តផ្សេងៗទៀតដែលអាជ្ញា
ធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់បញ្ចូលជាខេត្តដែលត្រូវចូលរួមទប់ស្កាត់រាល់ការចរាចរណ៍គ្រឿងញៀនខុសច្បាប់ចេញពីតំបន់ត្រីកោណមាស ហើយដើម្បីចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀនតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឲ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តបានបង្កើតក្រុមការងារក្នុងប្រតិបត្តការត្រីកោណមាស ១៥១១ ស្ទឹងត្រែងដំណាក់កាលទី២ នៃលេខាធិការដ្ឋា
នគណៈកម្មាធិការត្រួតពិនិត្យគ្រឿង
ញៀនខេត្ត ។

គួរបញ្ជាក់ថា ៖ តាមរយៈការដាក់គោ
លដៅសកម្មភាពជាក់លាក់ក្នុងរយៈ
ពេលចុងក្រោយនេះ បទល្មើសគ្រឿ
ងញៀន ក្នុងភូមិសាស្ត្រមួយចំនួនត្រូវបានសង្កេតឃើញថា ហាក់ដូច
ជាមានសភាពស្ងប់ស្ងាត់ តែទោះជា
យ៉ាងណាក្តី ក្រុមការងារនៅតែបន្តធ្វើសកម្មភាពចុះល្បាតជាបន្តបន្ទាប់ដូចភ្លៀងរលឹម ៕ ដោយ ៖ ដេង ម៉ាវិន

ads banner