វត្ថុបុរាណខ្មែរនៅអាមេរិក 🇺🇸

អត្ថបទដោយ៖
AMS OneMinute

សារៈមន្ទីរសិល្បៈ Nelson-Atkins បើកដំណើរការជាផ្លូវការនៅឆ្នាំ១៩៣៣ និងមានទីតាំងនៅទីក្រុង Kansas រដ្ឋ Missouri អាមេរិក។ សារៈមន្ទីរនេះផ្ទុកស្នាដៃជាង ៤ម៉ឺនស្នាដៃ និងមានឈ្មោះល្បីចំពោះការប្រមូលផ្ដុំវត្ថុបុរាណមកពីស្ទើរតែគ្រប់ទិសទី ជាពិសេសស្នាដៃសិល្បៈមកពីចិន។

ឈ្មួញលក់វត្ថុបុរាណទុច្ចរិត លោក C T Loo ដែលស្លាប់នៅឆ្នាំ១៩៥៧ បានផ្គត់ផ្គង់ស្នាដៃសិល្បៈសំខាន់ៗទៅកាន់អ្នកប្រមូលទិញ និងសារៈមន្ទីរនានា ដូចជាសារៈមន្ទីរ The Met នៅឯទីក្រុង New York Boston និង Chicago រួមទាំងសារៈមន្ទីរ Nelson-Atkins ដោយជារឿយៗត្រូវបានគេចោទប្រកាន់ថាជាការលក់បែបខុសច្បាប់។ លោកក៏មានវិចិត្រសាលនៅទីក្រុង Paris និង New York ផងដែរ។ នៅឆ្នាំ១៩៤២ លោកបានបោះពុម្ពកាតាឡុកនៃការប្រមូលវត្ថុបុរាណផ្ទាល់ខ្លួនរបស់លោក ក្រោមចំណងជើងថា “The Sculpture of Greater India” – Andy Brouwer

📚https://facebook.com/ams1minute/posts/pfbid02LcAhp8A7VBuKFyKJ1nm9obfMo4enAUR5VLQwEDvLTs86DUtxP6HJdSG9EcBCyv9ml

#ams1minute

ads banner