ព្រះកម្រតេងអញធនញ្ជ័យ គេហៅលោកម្យ៉ាងទៀតថា អ្នកសញ្ជក អជ៌ន ជាមេទ័ពជំនិតរបស់ព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០)

អត្ថបទដោយ៖
AMS OneMinute

អ្នកសញ្ជកអជ៌ន បានចេញច្បាំងការពារព្រះរាជបល្ល័ង្កព្រះបាទយសោវម៌្មទី២ (គ.ស.១១៦០-១១៦៥) ទប់ទល់នឹងពួកក្បត់ដឹកនាំដោយ ភរតរាហូ រហូតដល់ពលីបាត់បង់ជីវិត។ ដោយសារការពលីការពារព្រះនគរនេះហើយ ទើបព្រះបាទជយវម៌្មទី៧ (គ.ស.១១៨១-១២១៨) បានប្រទានងារដល់លោកជា “អំតេង” និងបានសាងរូបបដិមាទេពនាម “ព្រះកម្រតេងជគតអជ៌នទេវ” តម្កល់ទុកនៅក្នុងប្រាង្គអាគ្នេយ៍នៃប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ និងមួយទៀតនៅក្នុងប្រាសាទព្រះខ័ន ខេត្តសៀមរាប។ គេក៏ឃើញមានចម្លាក់ព្រះកម្រតេងអញ ធនញ្ជ័យ ឬអ្នកសញ្ជក អជ៌ន នេះ នៅក្នុងក្បូនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវម៌្មទី២ ត្រង់របៀងខាងត្បូងនៃប្រាសាទអង្គរវត្ត នេះបញ្ជាក់ថា លោកក៏ធ្លាប់ជាមេទ័ពដ៏សំខាន់ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ផងដែរ។ គួរជម្រាបថា “អំតេង” ជាឋានន្តរនាមរបស់វរជន យុទ្ធជន សេនាបតីដែលមានភក្តីភាពចំពោះព្រះមហាក្សត្រ ខណៈឋានន្តរនាមនេះគឺឃើញមានប្រើក្នុងរាជ្យព្រះបាទជយវម៌្មទី៧ សតវត្សទី១២ ដែលព្រះអង្គប្រោសប្រទានគោរម្យងារនេះចំពោះមេទ័ពដែលបានច្បាំងស្លាប់ក្នុងសមរភូមិការពារព្រះនគរ និងរាជបល្ល័ង្កស្របច្បាប់។

📷 https://www.facebook.com/100063628026091/posts/pfbid0PowEsKW1uwtMtiDkCDXWzDf44wKnnCJC6biSYGweKMBooHRBB1gwGtFAWiiBYJuNl/?mibextid=cr9u03

#ams1minute

ads banner