ចំណុចសំខាន់ៗទាំង៧ នៃកត្តាកំណត់ជ័យជម្នះរបស់នយោបាយឈ្នះ-ឈ្នះ

១. ថ្នាក់ដឹកនាំ៖ បេសកកម្មដែលនាំមកនូវសន្តិភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជា នឹងមិនអាចសម្រេចបានឡើយ បើមិនមានអគ្គមគ្គុទ្ទេសក៍ឯកដឹកនាំត្រឹមត្រូវ គឺសម្តេចតេជោ ហ៊ុន សែន

២. តួនាទីរដ្ឋបាលកណ្តាល៖ ការរួបរួមសាមគ្គីជាធ្លុងមួយរបស់រដ្ឋបាលកណ្តាល រាប់ចាប់ពីស្ថាប័នព្រះមហាក្សត្រ នីតិបញ្ញត្តិ និងនីតិប្រតិបត្តិ គឺសំខាន់ខ្លាំងណាស់ ក្នុងការដឹកនាំនាវាកម្ពុជា

៣. ប្រតិបត្តិករ៖ ទន្ទឹមនឹងមានមេដឹកនាំល្អ ប្រតិបត្តិករទាំងឡាយដូចជាមហាជន និងកងយោធពលខេមរភូមិន្ទជាដើម គឺជាកម្លាំងស្នូលយ៉ាងសំខាន់ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ឱ្យសម្រេចបានជោគជ័យ

៤. ការកសាងទំនុកចិត្ត៖ ជំនឿទុកចិត្តរបស់ពលរដ្ឋមកលើថ្នាក់ដឹកនាំ គឺជាចលករចាំបាច់ខ្វះមិនបាន ដើម្បីរក្សាកម្លាំងគាំទ្រពេញផ្ទៃប្រទេស

៥. កត្តាមនោគមវិជ្ជានយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ បរិបទនៃការផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ជាបរិបទដ៏ធំក្នុងប្រវត្តិសាស្ត្រ ដោយបែរទៅរកសេដ្ឋកិច្ចទីផ្សារសេរី ដែលចរន្តបានជ្រាបដល់គ្រប់ស្រទាប់ប្រជាជាតិ

៦. កត្តាការបរទេស៖ សហគមន៍អន្តរជាតិ ក៏បានដើរតួដ៏សំខាន់ផងដែរ ជាពិសេសក្នុងកាលៈទេសៈ ដែលប្រទេសទាំងអស់នោះ បានប្តូរជំហររបស់ខ្លួន ពីការគាំទ្ររដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ មកទទួលស្គាល់រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោវិញ

៧. ការបែកបាក់របស់ខ្មែរក្រហម៖ សសរស្តម្ភទី១ របស់យុទ្ធសាស្ត្រឌីហ្វីឌ គឺ Divide មានន័យថាបំបែក ដែលបានបំបែកកម្លាំងស្នូលរបស់ខ្មែរក្រហមជាក្រុមៗដាច់ចេញពីគ្នា តួយ៉ាងតាម៉ុកឈរជើងនៅអន្លង់វែង ហើយក្រុម នួន ជា ឈរជើងនៅសំឡូត ទើបធ្វើឱ្យឥទ្ធិពលរបស់ពួកខ្មែរក្រហមបានចុះទន់ខ្សោយ ហើយរាជរដ្ឋាភិបាល អាចសម្រេចបាននូវជ័យជម្នះពេញលេញជូនប្រជាជាតិទាំងមូល។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #សម្ដេចតេជោហ៊ុនសែន #ព្រះរាជាណាចក្រកម្ពុជា #តួនាទីរដ្ឋបាលកណ្តាល #រាជរដ្ឋាភិបាលកម្ពុជា #ថ្នាក់ដឹកនាំ #នយោបាយឈ្នះឈ្នះ #ប្រតិបត្តិករ #ការកសាងទំនុកចិត្ដ #កត្តាមនោគមវិជ្ជានយោបាយ #សេដ្ឋកិច្ច #ពាណិជ្ជកម្ម #ការបែកបាក់របស់ខ្មែរក្រហម

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner