ប្រមុខការទូតរុស្ស៊ីព្រមានថា ទីក្រុងមូស្គូនឹងបន្តប្រើដំណោះស្រាយយោធា រហូតទាល់តែអ៊ុយក្រែនចុះចាញ់

មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានព្រមានថា អ៊ុយក្រែនត្រូវតែទទួលយកសំណើររបស់រុស្ស៊ី ឬក៏ដោះស្រាយបញ្ហាទឹកដីតាមរយៈកម្លាំងកងទ័ព ដោយលោកបានលើកឡើងថា ប្រទេសរុស្ស៊ីនឹងបន្តការឈ្លានពានរហូតដល់អ៊ុយក្រែនយល់ព្រមចុះចាញ់។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Tass ក្នុងថ្ងៃពុធសប្តាហ៍នេះ លោក ឡាវរូវ បាននិយាយថា សត្រូវដឹងយ៉ាងច្បាស់អំពីសំណើរបស់យើង ស្តីពីការបង្កើតតំបន់គ្មានយោធា និងការបំផ្លិចបំផ្លាញនៃទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន រួមទាំងការលុបបំបាត់ការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី ព្រមទាំងតំបន់ចំនួនបួននៅភាគខាងកើតអ៊ុយក្រែន ដែលលោកបានហៅថា “ទឹកដីថ្មីរបស់យើង”។

លោក ឡាវរូវ បានសង្កត់ធ្ងន់ទៀតថា នៅមានរឿងសេសសល់តិចតួចដែលត្រូវធ្វើ ដើម្បីទទួលយកសំណើទាំងនេះក្នុងលក្ខណៈមិត្តភាព។ បើមិនដូច្នេះទេ កងទ័ពរុស្ស៊ីនឹងដោះស្រាយបញ្ហានេះ។ បើតាមស្ថាប័នវិភាគនយោបាយរបស់សហរដ្ឋអាមេរិក វិមានក្រឹមឡាំងនឹងបន្តស្វែងរកដំណោះស្រាយយោធានៅក្នុងសង្គ្រាម រហូតដល់អ៊ុយក្រែនយល់ព្រមទទួលយកការទាមទាររបស់រុស្ស៊ី៕ ប្រភព៖ NHK ដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner