សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ បន្តការងារមនុស្សធម៌ និងសប្បុរសធម៌ ជាបន្តទៀត ដើម្បីជួយដល់កុមារកម្ពុជា

ខេត្តបាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យណូអែល និងឆ្លងឆ្នាំសកល ស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលរៀបចំដោយអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម បានសម្ដែងការកោតសរសើរដល់ថ្នាក់ដឹកនាំអង្គការក្ដីសង្ឃឹមអាស៊ីអន្តរជាតិ ដែលបានកៀរគរធនធានទាំងក្នុងនិងក្រៅប្រទេសមកជួយគាំទ្រមជ្ឈមណ្ឌលក្ដីសង្ឃឹមអាស៊ីអន្តរជាតិ ដើម្បីជួយគាំពារ និងទំនុកបម្រុងកុមារកំព្រា កុមារក្រីក្រ ឱ្យបានមកសិក្សារៀនសូត្រជំនាញវិជ្ជាជីវៈ ទាំងនៅរាជធានីភ្នំពរញ និងខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ បន្តការងារមនុស្សធម៌ និងសប្បុរសធម៌នេះជាបន្តទៀត។ ជាមួយគ្នានោះដែរ សម្ដេច ក៏បានចូលរួមអបអរសាទរជាមួយពលរដ្ឋគ្រិស្តសាសនិកទាំងជាង ៤ម៉ឺននាក់ ក្នុងខេត្តបាត់ដំបង ក៏ដូចជាទូទាំងប្រទេស នាឱកាសបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសាកល នេះផងដែរ ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវគ្រិស្តសាសនិកទាំងអស់នៅកម្ពុជា បន្តប្រកាន់ខ្ជាប់ការចូលរួមគោរពច្បាប់ ពង្រឹងវប្បធម៌សាមគ្គីភាព ចូលរួមបង្ការទប់ស្កាត់គ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ពិសេសគាំទ្រដំណើរការបោះឆ្នោតនាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner