សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិ ក្នុងខេត្តកំពត (Video Inside)

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងលេខ៣៣ នៅថ្ងៃសុក្រនេះ។ ផ្លូវជាតិលេខ៣១ ប្រវែងប្រមាណ៥៣,៥៣ គីឡូម៉ែត្រ គឺជាកំណាត់ផ្លូវប្រសព្វជាតិលេខ៣ពីចំណុចបែកគូស រហូតដល់ ផ្សារកំពង់ត្រាច ដោយមានចំណុចឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ ចំណែកឯផ្លូវជាតិលេខ៣៣មានប្រវែង ប្រមាណ៥២,៥៧គីឡូម៉ែត្រ គិតចេញពីផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ ១៤៨និង១០០ ដែលស្ថិតក្នុងខេត្តកំពត រហូតដល់ច្រកលក នៃព្រំដែនកម្ពុជានិងវៀតណាម។

មន្ត្រីក្រសួងសាធារណការ បានថ្លែងថាផ្លូវជាតិទាំងពីរខ្សែនេះ គឺផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលមានតួនាទីក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ, ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផលរួមមាន ស្រូវ កៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ៕

ads banner