រកឃើញសាកសពក្រោយបាត់៤៨ម៉ោង ក្នុងទឹកសមុទ្ទ (Video Inside)
សាកសពបុរសអ្នកនេសាទម្នាក់ ដែលរងគ្រោះដោយករណីលិចទូក កាលពីយប់ថ្ងៃទី២៦ ធ្នូ ត្រូវបានសមត្ថកិច្ចនគរបាលរកឃើញហើយ ក្រោយការរុករកអស់រយៈពេលជាច្រើនថ្ងៃមកនេះ។
មេបញ្ជាការគរបាលការពារព្រំដែនទឹកខេត្តកែប លោក សំរឹទ្ធិ ថាវរ៉ាត់ បានឲ្យដឹងថា សាកសពបុរសអ្នកនេសាទ ត្រូវបានរកឃើញនៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៦និង២០ នាទី ដែលស្ថិតនៅចំណុច ក្បែរកោះពោធិ៍ នៃភូមិសាស្ត្រខេត្តកែប។
គួរបញ្ជាក់ថា ហេតុការណ៍លិចទូកនេសាទនេះបានកើតឡើងវេលា យប់ថ្ងៃទី២៦ ធ្នូ គ្រាដែលទូកនេសាទនាពេលនោះ បានព័ទ្ធមង ប៉ះចំហ្វូងត្រីដែលមានចំនួន ច្រើនធ្វើឱ្យទូមិនអាចទ្រទ្រង់នឹងទម្ងន់ផលនេសាទនោះបាន។ ក្នុងនោះមានមនុស្ស៤នាក់ ត្រូវបានគេជួយសង្គ្រោះ ចំណែកម្នាក់ទៀតឈ្មោះ ហ៊ុយ បានបាត់ខ្លួននៅក្នុងទឹក ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប លោក ថឹង បូរិន បានថ្លែងថាទូក ដែលលិចនោះមិនមែនដោយតែឧបទ្ទវហេតុនោះទេ ប៉ុន្តែក្នុងពេលកំពុងធ្វើនេសាទនោះ ស្រាប់តែបានប៉ះចំហ្វូងត្រីជាច្រើន។ លោកបញ្ជាក់ថាក្រុមអ្នកនេសាទព្យាយាមទាញយក ផលត្រីដែលជាប់ក្នុងមងនោះ ប៉ុន្តែទូកមិនអាចទ្រទម្ងន់ត្រីទាំងនោះបាន ជាហេតុធ្វើអោយ មានហេតុការណ៍លិចទូកនេះកើតឡើងតែម្តង។