ក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រកួតប្រជែង នៃការតុបតែង ទីក្រុងស្អាតជាងគេ នាឱកាសបុណ្យឆ្លងឆ្នាំ

ភ្នំពេញ៖ ក្រសួងទេសចរណ៍និងគណៈកម្មាធិការជាតិវាយ តម្លៃ ទីក្រុងស្អាត បានរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមាន ពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ» (Best Countdown City of The Year) ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យឆ្លងចូលឆ្នាំថ្មីឆ្នាំសកល២០២៣ ដែលនឹងប្រព្រឹត្តទៅ នា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

សេចក្តីជូនដំណឹងរបស់ប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតឯកឧត្តម ថោង ខុន ចុះថ្ងៃទី ២៩ ខែធ្នូនេះ បានឱ្យ ដឹង ថា កម្មវិធីប្រកួតប្រជែងនេះរៀបចំឡើងដោយផ្អែកលើ លក្ខណៈពិសេសមួយចំនួន ដូចជា ការតុបតែងរចនា អនាម័យ និងបរិស្ថាន សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ ភាពពេញ ចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរក៏ដូចជាអ្នក ចូលរួមទាំងអស់។

ជាមួយគ្នានេះឯកឧត្តម ថោង ខុន ស្នើឱ្បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលរួមធ្វើការ បោះឆ្នោត គាំទ្រទីក្រុងលោកអ្នកពេញចិត្តជាងគេចំនួនមួយតាមរយៈគេហទំព័រ http://bestcountdowncity.cambodiacleancity.gov.kh/ ដោយគ្រាន់តែធ្វើការចុចនៅលើប៊ូតុង «ជ្រើសរើស» លើទីក្រុង ដែលលោកអ្នកពេញចិត្តជាងគេក្នុងចំណោមទីក្រុងទាំងអស់។
ការបោះឆ្នោតគាំទ្រនេះ ចាប់ផ្តើមពីម៉ោង ៥ល្ងាចថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ម៉ោង ៥ល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣។

ជាការកត់សម្គាល់ ក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មី ខិតជិតមកដល់ នេះ ថ្នាក់ដឹកនាំខេត្តទូទាំងរាជធានី-ខេត្ត បានរៀបចំតុបតែង ភ្លើងពណ៌ កន្លែងកម្សាន្ត ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មី ដែល អនុញ្ញាតពលរដ្ឋដើរលេងកម្សាន្តប្រកដោយបរិយកាសរីករាយ។

តួយ៉ាងរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំទីតាំងរួចជាស្រេច ដើម្បីស្វាគមន៍យ៉ាងកក់ក្ដៅដល់ភ្ញៀវជាតិ និងអន្តរជាតិមក កាន់ខេត្តនេះ។ ក្នុងនោះ រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការ រៀបចំភ្លើងបំភ្លឺនៅតាមសាធារណៈ ដើម្បីអបអរ សាទរ ពិធីបុណ្យឆ្លងឆ្នាំ ២០២២-២០២៣ និងការតាំងពិព័រណ៍ ម្ហូប អាហារដែលនឹងធ្វើការរៀបចំនៅថ្ងៃទី៣០-៣១ ខែធ្នូខាង មុខនេះ ជាពិសេសនឹងមានរៀបចំការប្រគំតន្រ្ដី ការសម្ដែង សិល្បៈផ្សេងៗជាច្រើន និងការរាប់ថយក្រោយចូលឆ្នាំ២០២៣ នៅឯបរិវេណមុខសាលាខេត្តបាត់ដំបង។

ចំណែករដ្ឋបាលខេត្តសៀមរាបវិញ បានតុបតែង និងត្រៀម រៀបចំខ្លួនទទួលបងប្អូនប្រជាពលរដ្ឋមកលេង ចាប់តាំងពី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃឆ្លងឆ្នាំ ២០២២-២០២៣ ដោយមានរៀបចំកម្មវិធីជាច្រើន និង កន្លែងដើរលេងកម្សាន្តជាច្រើនដែលធ្លាប់មិនមានពីមុនមក៕
ដោយ៖ឡាយ សាមាន

ads banner