ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៣ ជាមួយតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ទស្សនិកជនយ៉ាងច្រើនកុះករ បានជួបជុំគ្នាខាងមុខណាហ្គាវើលដ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំ និងកាំជ្រួចដ៏អស្ចារ្យដែលរៀបចំដោយណាហ្គាវើលដ៍ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២៣។ តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនេះ ចូលរួមសម្តែងដោយកំពូលតារាចម្រៀងជាតិ តារាចម្រៀង Katreeya English មកពីប្រទេសថៃ និង DJ Rave Republic ដែលជាឌីជេល្បីឈ្មោះក្នុងចំណោមកំពូលឌីជេទាំង ១០០ នៅក្នុងពិភពលោកមកពីប្រទេសស្វីស!
ទស្សនិកជនខ្លះ បានអញ្ជើញទៅតាមភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ដើម្បីទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់មុនពេលទៅទស្សនាតន្ត្រីឆ្លងឆ្នាំនៅមុខណាហ្គាវើលដ៍។ ក្លឹបកម្សាន្ត Darlin Darlin បានទាក់ទាញអតិថិជនដែលចូលចិត្តការកម្សាន្តជាមួយក្រុមគ្រួសារ និងមិត្តភក្តិ រីឯអតិថិជនខ្លះបានស្វាគមន៍ឆ្នាំថ្មី២០២៣ នៅបានីយដ្ឋាន និងអាងហែលទឹកវិមានអម្រឹត (Amret Palace) ជាមួយនឹងបទភ្លេងកន្ត្រាក់អារម្មណ៍ និងពីរោះៗដែលផ្តល់ជូនដោយ DJ Lucky និង DJ Karissna ។
ការប្រគុំតន្ត្រីឆ្លងឆ្នាំខាងក្រៅអគារនេះ ត្រូវបានរៀបចំដោយណាហ្គាវើលដ៍ ដោយមានក្រុមហ៊ុនហនុមានជាក្រុមហ៊ុនឧបត្ថម្ភធំ និងមានសិល្បៈករល្បីៗចូលរួម បានធ្វើឲ្យទស្សនិកជនទប់មិនរាំតាមមិនបានជាមួយនឹងបទចម្រៀងដ៏កន្ត្រាក់អារម្មណ៍របស់គាត់។ បរិយាកាសដ៏សប្បាយរីករាយ បានឈានដល់កម្រិតកំពូលនៅពេលពាក់កណ្តាលអធ្រាត្រជាមួយនឹងកំពូលតារាចម្រៀង ក្រុមរាំ និងរួបភាពវីដេអូផ្សាយបន្តផ្ទាល់នៅលើផ្ទាំងអិលអ៊ីឌីដ៏ធំរបស់ណាហ្គាវើលដ៍ដែលអាចចាត់ទុកថាជាព្រឹតិ្តការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុតមួយក្នុងរាជធានីភ្នំពេញ។ ការអបអរឆ្នាំថ្មីនេះ កាន់តែអស្ចារ្យជាមួយនឹងការបាញ់កាំជ្រួចដែលមានពន្លឺចម្រុះពណ៌ទៅក្នុងអាកាសដើម្បីស្វាគមន៍ឆ្នាំថ្មី២០២៣! ជាចុងក្រោយ DJ Rave Republic បានចាក់បទភ្លេងអេឡិចត្រូនិកពេញមួយម៉ោងដើម្បីអបអរឆ្នាំថ្មីជាមួយទស្សនិកជនទាំងអស់។
គួរបញ្ជាក់ថា ណាហ្គាវើលដ៍ បានពង្រីកបន្ថែមថ្មីចុងក្រោយ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner