កូរ៉េខាងត្បូង និងអាមេរិក សម្លឹងធ្វើ សមយុទ្ធដោយ ប្រើធន ធាននុយក្លេអ៊ែរ

សេអ៊ូល: ប្រធានាធិបតី កូរ៉េខាងត្បូង លោក យូន ស៊កយល បានថ្លែងក្នុងបទសម្ភាសន៍ ជាមួយកាសែតក្នុងស្រុកមួយ ចេញផ្សាយនៅ ថ្ងៃ ចន្ទ ទី ០២ ខែ មករានេះថា កូរ៉េខាង ត្បូងនិង សហរដ្ឋ អាមេរិកកំពុងពិភាក្សាគ្នាអំពីចេញផែនការ និង សមយុទ្ធ រួមគ្នា ដោយ ប្រើ ប្រាស់ធនធាននុយក្លេអ៊ែរ របស់សហរដ្ឋ អាមេរិកដើម្បី ទប់ទល់នឹង ការគំរាម កំហែង នុយក្លេអ៊ែរ និង មីស៊ីលរបស់ កូរ៉េខាងជើង ។
កាសែតកូរ៉េខាង ត្បូង Chosun Ilbo បានដកស្រង់សម្តី លោកយូន ដែលនិយាយថាការ ធ្វើផែនការ និង សមយុទ្ធ រួមនឹង មានគោល បំណងអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាព នៃ « ការ ទប់ទល់បន្ថែម » របស់សហរដ្ឋអាមេរិក ។ ក្នុងន័យនេះលោកយូនសំដៅលើការ ពង្រឹងបន្ថែមលើសមត្ថភាព របស់យោធាអាមេរិក រួមមានកងកម្លាំង នុយក្លេអ៊ែរដើម្បី ការពារសម្ព័ន្ធមិត្តរួមមានកូរ៉េខាងត្បូង ។
លោកយូន បាននិយាយថា ៖ « អាវុធ នុយក្លេអ៊ែរជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ប៉ុន្តែ ការធ្វើផែនការការចែករំលែក ព័ត៌មានសមយុទ្ធ និងការហ្វឹកហ្វឺន គួរ តែធ្វើ រួមគ្នាដោយ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។ លោកបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនក៏ មានភាព វិជ្ជមាន ផងដែរអំពីគំនិតនេះ» ។
ការលើកឡើង របស់លោកយូន ធ្វើឡើង១ ថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាង ជើងបានរាយការណ៍ ថាលោកមេ ដឹកនាំគីម ជុងអ៊ុន បានអំពាវនាវឱ្យមានការអភិវឌ្ឍ មីស៊ីលផ្លោង អន្តរទ្វីបថ្មី និងឃ្លាំងអាវុធនុយក្លេអ៊ែរ ធំជាងមុនដើម្បីទប់ទល់ នឹងការ គំរាមកំហែងដឹកនាំដោយសហរដ្ឋអាមេរិក ចំពេលមានភាពតានតឹង រវាងគូប្រជែងកូរ៉េ ទាំង២ ។ ការអំពាវនាវនេះធ្វើឡើងខណៈដែលឆ្នាំ ២០២២ គឺជាឆ្នាំដែលកូរ៉េខាងជើងធ្វើ ការសាកល្បងអាវុធរបស់ខ្លួនច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត រួមទាំងការបាញ់មីស៊ីលផ្លោង អន្តរទ្វីបដែលអាចហោះដល់ អាមេរិកដីគោក ។
កាលពីថ្ងៃអាទិត្យផង ដែរកូរ៉េខាងជើងបានបាញ់ ប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ 600mm (MRL) ចេញពីឆ្នេរសមុទ្រ ភាគខាងកើតរបស់ខ្លួន នៅក្នុងការសាកល្បងអាវុធនា ថ្ងៃ ចូលឆ្នាំថ្មីបន្ទាប់បាញ់អាវុធ ប្រភេទនេះចំនួន ៣ គ្រាប់កាល ពី ថ្ងៃសៅរ៍។ លោក គីម និយាយ ថាអាវុធនេះមានសមត្ថភាពយកឈ្នះលើផ្ទៃ ដីខ្ពង់ រាបនិង អាចវាយប្រហារជា បន្តបន្ទាប់គ្នាដោយភាពជាក់លាក់ដែលជា អាវុធវាយលុកដ៏ សំខាន់របស់កងកម្លាំង យោធារបស់យើងដោយវា នឹងបំពេញ បេសកកម្មប្រយុទ្ធដើម្បី យកឈ្នះសត្រូវ » ។ ជុំវិញ ការលើកឡើងចុងក្រោយនេះក្រសួង ការពារជាតិ កូរ៉េខាងត្បូងបានឆ្លើយតបថាលោក គីម ប្រើភាសាញុះញង់ដែលប៉ះ ពាល់យ៉ាងធ្ងន់ ធ្ងរដល់សន្តិភាពនិង ស្ថិរភាពនៃ ឧប ទ្វីប កូរ៉េ » ។
ក្រសួងបានជំរុញ ឱ្យ ទីក្រុងព្យុងយ៉ាង បញ្ឈប់ជា បន្ទាន់ នូវការ អភិវឌ្ឍ អាវុធ នុយក្លេអ៊ែរ ហើយ ត្រឡប់ ទៅ រក ផ្លូវ នៃ ការ រំសាយ អាវុធ នុយក្លេអ៊ែរ វិញ រួច ព្រមាន ថា៖ « របប លោក គីម ជុងអ៊ុន នឹង ឈាន ដល់ ទី បញ្ចប់ ប្រសិន បើ កូរ៉េ ខាង ជើង ព្យាយាម ប្រើ អាវុធ នុយក្លេអ៊ែរ » ៕
ដោយ:ហួន ឌីណា
ប្រភព៖ Yoon says South Korea, US eye exercises using nuclear assets

ads banner