ប៉ាគីស្ថាននិង ឥណ្ឌា ចែក រំលែកគ្នា នូវបញ្ជី ធនធាន នុយក្លេអ៊ែរនិង អ្នកទោស

អ៊ីស្លាម៉ាបាដ:​ ប៉ាគីស្ថាន និង ប្រទេសជិតខាងឥណ្ឌាកាលពី ថ្ងៃ អាទិត្យ ០១ ខែ មករា បានធ្វើការចែករំលែកដោះដូរ គ្នានូវបញ្ជីអ្នកទោស និង បញ្ជីទីតាំងនុយក្លេអ៊ែរ ដែលជា ផ្នែកមួយនៃកតិកាសញ្ញា ឆ្នាំ ១៩៨៨ ដែលហាម ឃាត់ភាគី ទាំង២ មិនឱ្យ វាយប្រហារ ធនធាននុយក្លេអ៊ែរ របស់គ្នាទៅវិញ ទៅមក។ នេះបើយោង តាមសេចក្តីថ្លែងការណ៍ផ្លូវ ការពីភាគីទាំង២ ។
ការចែករំលែកគ្នាធ្វើឡើង ខណៈដែលប៉ាគីស្ថាន និងឥណ្ឌា មានទំនាក់ទំនងកាន់តែ តានតឹងទៅៗ ចាប់តាំងពី ទទួលបានឯករាជ្យ ពីអាណា និគមរបស់អង់គ្លេស ក្នុងឆ្នាំ ១៩៤៧ ជុំវិញជម្លោះ លើតំបន់កាស្មៀរ ។ ប្រទេសទាំង ២បានធ្វើ សង្គ្រាម៣ លើកបង្កើត កងទ័ពនិង បង្កើតអាវុធ នុយក្លេអ៊ែរ។ ឥណ្ឌាបានធ្វើការសាក ល្បងនុយក្លេអ៊ែរលើក ដំបូងក្នុងឆ្នាំ ១៩៧៤ និងប៉ាគីស្ថានក្នុងឆ្នាំ ១៩៨៨ ។

ការ ដោះ ដូរ គ្នា នៃ បញ្ជី ធន ធាន នុយក្លេអ៊ែរ កាល ពី ថ្ងៃ អាទិត្យ បាន ធ្វើ ឡើង ក្នុង ពេល ដំណាល គ្នា តាម រយៈ អ្នក ការ ទូត រៀង ៗ ខ្លួន នៅ ក្នុង ទីក្រុង អ៊ិស្លា ម៉ាបាដ និង ក្រុង ញូវដេលី ។

បន្ថែម ពី លើ នេះ ប្រទេស ទាំង ២ ក៏បាន ធ្វើ ការ ដោះ ដូរ គ្នា ផង ដែរ នូវ បញ្ជី អ្នក ជាប់ ឃុំ នៅ ក្នុង មន្ទីរ ឃុំ ឃាំង ទាំង សង ខាង ដែល ជា ផ្នែក មួយ នៃ កិច្ច ព្រម ព្រៀង ដែល មាន តាំង ពី ឆ្នាំ ២០០៨ ។

ក្នុង បញ្ជី របស់ ប៉ាគីស្ថាន មាន ជន ជាតិ ឥណ្ឌា ចំនួន ៧០៥ នាក់ ដែល រួម មាន ជន ស៊ីវិល ៥១ នាក់ និង អ្នក នេសាទ ៦៥៤ នាក់ ខណៈ ក្នុង បញ្ជីជន ជាប់ ឃុំ របស់ ឥណ្ឌា មាន ជន ជាតិ ប៉ាគីស្ថាន ចំនួន ៤៣៤ នាក់ រួម មាន ជន ស៊ីវិល ៣៣៩ នាក់ និង អ្នក នេសាទ ៩៥ នាក់ ។

គួររំឭកថា ឥណ្ឌានិង ប៉ាគីស្ថានបានចាប់អ្នកនេសាទគ្នាទៅ វិញទៅ មកពីបទឆ្លង ដែន សមុទ្រនេសាទ ។ ភ្នាក់ងារសន្តិសុខដែនសមុទ្រ របស់ប្រទេសទាំង២ បានរឹបអូសទូកនិង ដាក់គុកអ្នកនេសាទដែល ជាធម្មតាត្រូវ បានដោះ លែងបន្ទាប់ពីប្រទេសទាំង២ ធ្វើការ ចរចាគ្នា ។ ជាធម្មតាពួកគេចំណាយ ពេលរាប់ឆ្នាំ នៅពីក្រោយការ ឃុំឃាំងដោយមិន មានការកាត់ក្តី ជាផ្លូវការ ។
កិច្ចព្រមព្រៀងឆ្នាំ ២០០៨ អនុញ្ញាឱ្យ កុងស៊ុលភាគីទាំងសងខាងដោះ ដូរគ្នាទៅវិញទៅ មកនូវបញ្ជីជនដែលត្រូវបានខ្លួនជារៀង រាល់ខែមករានិងកក្កដា ៕
ដោយ:ហួន ឌីណា
ប្រភព ៖ Pakistan, India exchange lists of nuclear assets, inmates

ads banner