ចំនួនអ្នកមានការងារធ្វើនៅអាល្លឺម៉ង់ កើនដល់ ៤៥.៦លាននាក់ក្នុងឆ្នាំ ២០២២

ប៊ែរឡាំង៖ ចំនួនមនុស្សដែលធ្វើការងារនៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ២០២២ មានចំនួន ៤៥.៦លាននាក់ កើនឡើង ១.៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមតួលេខបណ្ដោះអាសន្នដែលចេញផ្សាយដោយការិយាល័យស្ថិតិសហព័ន្ធ (Destatis) ក្នុងថ្ងៃចន្ទទី០២ ខែមករា ឆ្នាំ២០២៣។

វិស័យសេវាកម្មនៅក្នុងប្រទេសអាល្លឺម៉ង់តែមួយប៉ុណ្ណោះ មានបុគ្គលិករហូតដល់ ៣៤.៣លាននាក់ កើនឡើង ១.៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ ២០២២ កំណើនការងារស្ទើរតែទាំងអស់បានកើនឡើងនៅក្នុងវិស័យនេះ។

ការធ្វើចំណាកស្រុករបស់ពលករបរទេស និងការកើនឡើងចំនួនប្រជាជនក្នុងស្រុក គឺជាកម្លាំងចលករជម្រុញសន្ទុះការងារក្នុងប្រទេសអាល្លឺម៉ង់ឱ្យកើនឡើង។ យោងតាមការសិក្សាថ្មីមួយដោយវិទ្យាស្ថានស្រាវជ្រាវការងារ ដែលមានមូលដ្ឋាននៅ Nuremberg (IAB) បានឱ្យដឹងថា បើគ្មានការធ្វើអន្តោប្រវេសន៍ និងការកើនឡើងអត្រាចូលរួមនៃកម្លាំងពលកម្មទេ កង្វះកម្លាំងពលកម្មជំនាញនៅក្នុងប្រទេសអាល្លឺម៉ង់ នឹងកើនឡើងដល់ ៧លាននាក់នៅឆ្នាំ ២០៣៥។

ទន្ទឹមគ្នា ដើម្បីទាក់ទាញកម្មករអន្តរជាតិកាន់តែច្រើនពីបរទេស រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចចិត្តកាត់បន្ថយកម្រិតប្រាក់ចំណូលសម្រាប់ប័ណ្ណខៀវដែលត្រូវការសម្រាប់ការធ្វើចំណាកស្រុក។ លើសពីនេះ អ្វីដែលហៅថា កាតឱកាសសម្រាប់មនុស្សដែលមានសក្ដានុពលខ្ពស់ត្រូវបានណែនាំ ហើយនីតិវិធីជ្រកកោនត្រូវបានពន្លឿន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner