ចៅសង្កាត់ទន្លេបាសាក់ ជំរុញដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ស្រូបយកចំណេះវិជ្ជា ដេីម្បីអនាគតភ្លឺស្វាង

ភ្នំពេញ៖ ចៅសង្កាត់ទន្លេបាសាក់ ជំរុញដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ស្រូបយកចំណេះវិជ្ជា ដេីម្បីអនាគតភ្លឺស្វាង និងក្លាយជាទំពាំងស្នងឬស្សី ជួយដល់សង្គមជាតិ។ លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានជំរុញដូចនេះ ក្នុងពិធីបេីកបវេនកាលថ្មី ឆ្នាំ២០២២-២០២៣ នៅថ្ងៃទី២ មករា ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាច្រេីននាក់ ។

បន្ទាប់ពីបានអានសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសពិធីបេីកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ រួចមក លោកចៅសង្កាត់ទន្លេបាសាក់ ខាត់ ណារិទ្ធ ក៏បានថ្លែងជំរុញដល់សិស្សានុសិស្ស ត្រូវខិតចំប្រឹងប្រែងរៀនសូត្រ ស្រូបយកចំណេះវិជ្ជា ដេីម្បីអនាគតភ្លឺស្វាង និងក្លាយជាទំពាំងស្នងឬស្សី ជួយដល់សង្គមជាតិ។ ក្នុងពិធីនេះ លោក ខាត់ ណារិទ្ធ ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀន ដល់សិស្សានុសិស្ស និងថ្លែងអរគុណផងដែរ ដល់មាតាបិតាសិស្ស ដែលតែងតែងបានចូលរួម ក្នុងសកម្មភាពណែនាំអប់រំកូនៗ ដេីម្បីអោយកូនចៅ ក្លាយទៅជាសិស្សល្អ កូនល្អ ពលរដ្ឋល្អក្នុងសង្គម ។

សូមជម្រាបថា សាលាបឋមសិក្សា និងអនុវិទ្យាល័យសុធារស មាន អាគារសិក្សា ១០ខ្នង ចែកជា ៤៧បន្ទប់។ សិស្សមតេយ្យ មានចំនួន ៤៧នាក់ សិស្សបឋមមានចំនួន ៥៧០នាក់ សិស្សអនុវិទ្យាល័យមានចំនួន ២០០នាក់។ សរុបសិស្សកំពុងសិក្សាទាំងអស់ មានចំនួន ៨១៧នាក់ ។

នៅក្នុងពិធីបេីកបវេនកាលថ្ងៃនេះ ក៏មានការចែកសម្ភារៈសិក្សា ដល់សិស្សពូកែ និងសិស្សានុសិស្សផងដែរ ក្នុងនោះសិស្សម្នាក់ៗ ទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ និងថវិកាមួយចំនួន ចំណែកលោកគ្រូ-អ្នកគ្រូទទួលបានសំពត់ហូលម្នាក់មួយផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner