ទូទាំងប្រទេ ជនសង្ស័យ ៣៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី៣ ម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៨ នាក់ ( ស្រី ៤ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ០៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ មានចំនួន ១៥ករណី។
ក្នុង ចំណោម ជនសង្ស័យ ទាំង ៣៨ នាក់ មាន ៖ ជួញដូរ ៩ រ ណី ឃាត់ ២៥ នាក់ ( ស្រី ២ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ១ ករណី ឃាត់ ១ នាក់, ប្រើប្រាស់ ៥ ករណី ឃាត់ ១២ នាក់ ( ស្រី ២ នាក់ ) , រួមទាំងវត្ថុតាងមួយចំនួន ចាប់ យក បានសរុប ក្នុង ថ្ងៃ ទី ០៣ ខែមករា ត្រូវបានប្រមូលយកមកទុកជាភស្តុតាង។
សកម្មភាពខាងលើនេះ បានធ្វើនៅខេត្តបាត់ដំបង, ខេត្តបន្ទាយ មាន ជ័យ, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, ខេត្តកំពង់ស្ពឺ, ខេត្តកំពត, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តព្រៃវែង, និងខេត្តស្វាយ រៀង ក្នុងនោះ មាន ១១ អង្គភាព បាន ចូលរួមបង្ក្រាប នគរបាល ១០ អង្គភាព និងកងរាជអាវុធហត្ថ មាន២ អង្គភាព ៕ ដោយ៖ ឆៃហួត និងប៊ុនធី





