គណៈកម្មការផ្សារច្បារអំពៅចុះរៀបចំសណ្តាប់ធ្នាប់ និង មានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវិដ១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ លោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានដឹកនាំក្រុមការងារ ចុះធ្វើការសំណេះសំណាលជាមួយបងប្អូនអាជីវករនៅក្នុងផ្សារច្បារអំពៅ និងជុំវិញផ្សារ ផ្សព្វផ្សាយឱ្យបងប្អូនអាជីវករតាំងទំនិញលក់ដូរឱ្យមានរបៀបរៀបរយ ដេីម្បីឱ្យផ្លូវចេញចូលផ្សារទូលាយល្អងាយស្រួលឱ្យអតិថិជនចេញចូលផ្សារ និងបន្តផ្សព្វផ្សាយឱ្យបងប្អូនបន្តយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវិដ១៩ជានិច្ច។

សូមបងប្អូនចូលរួមទាំងអស់គ្នាដេីម្បីឱ្យផ្សាររបស់យេីងមានណ្តាប់ធ្នាប់ល្អ មានសោភ័ណ្ឌភាព អាចទាក់ទាញអត់ថិជនបានច្រេីន ៕

ដោយ ៖ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner