ការដា្ឋន ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ នឹងប្រារព្ធបើក នៅថ្ងៃទី៩ ខែមករា

អត្ថបទដោយ៖
CPA

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នឹងធ្វើការបញ្ចៀស ចរាចរណ៍ យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន នៅថ្ងៃទី៨ និង៩ ខែមករាខាងមុខ សម្រាប់ប្រារព្ធពិធីបើកការ ដា្ឋន ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ជាផ្លូវ៤គន្លង ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមនាថ្ងៃទី៣ ខែមករា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែមករាខាង មុខ ក្រសួងសាធារណការ និងដឹកជញ្ជូននឹងរៀបចំពិធីបើក ការ ដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ជាផ្លូវ៤គន្លង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ (គីឡូម៉ែត្រលេខ៨៦)។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ៖ «ដើម្បីឱ្យដំណើរការរៀបចំបើក ការ ដ្ឋាន ប្រព្រឹត្តទៅដោយរលូន ព្រមទាំងបញ្ចៀសការកកស្ទះ ចរាចរណ៍ និងរក្សាបានសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងពិធី រដ្ឋបាលខេត្តកំពង់ចាមនឹងបញ្ចៀសចរាចរចាប់ពី ថ្ងៃទី៨-៩ ខែមករា ចំពោះយានយន្តគ្រប់ប្រភេទនៅកំណត់ផ្លូវជាតិ លេខ៧»។

ការបញ្ចៀសចរាចរណ៍នេះ គឺចាប់ពីផ្លូវបំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដល់រង្វង់មូលស្គន់ ឃុំសូទិប ស្រុកជើងព្រៃ។
ប្រភពដដែលបានបន្តថា ៖ «ចំពោះយានយន្តដែលធ្វើដំណើរពី រាជធានីភ្នំពេញ ចូលមកក្រុងកំពង់ចាម ត្រូវបង្វែរទិសចរាចរណ៍ ត្រង់ចំណុចរង្វង់មូលស្ពន់ ទៅផ្លូវបំបែកភូមិបាខម ឃុំ សំពងជ័យ ស្រុកជើងព្រៃ តាមផ្លូវលេខ៦០ ដល់បំបែកផ្សារ ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងត្រូវបង្វែរទិសតាមផ្លូវ លេខ២៧០ ត្រង់ផ្លូវបំបែករការកោង ស្រុកមុខកំពូល ខេត្តកណ្តាល កាត់តាមស្រុកកងមាស»។

ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាម ទៅ ខេត្ត កំពង់ធំ ត្រូវបង្វែរទិសចរាចរណ៍ត្រង់ ចំណុចផ្លូវបំបែកត្រែង ឃុំអូរស្វាយ ស្រុកកំពង់សៀម ឆ្ពោះទៅផ្លូវលេខ៧១ ស្រុក ចំការលើ ចំណែកយានយន្តដែលធ្វើដំណើរពី ក្រុងកំពង់ចាម ចេញទៅរាជធានីភ្នំពេញ ត្រូវបង្វែរទិស ចរាចរណ៍តាមផ្លូវលេខ ២៧០ កាត់ស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។

រដ្ឋបាលខេត្តកំពង់ចាម បានបន្តថា សម្រាប់យានយន្ត ដែល ធ្វើដំណើរពីក្រុងកំពង់ចាម ស្រុកចំការលើ ចេញទៅ រាជ ធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចផ្លូវបំបែក ផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ទៅផ្លូវលេខ ៧០ កាត់តាមស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករការកោង ស្រុកមុខកំពូល ខេត្តកណ្តាល។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីចុងខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ បានដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ និងការរៀបចំប្រារព្ធពិធីបើកការដ្ឋានពង្រីកកម្រិតគុណភាពផ្លូវជាតិលេខ៧ ប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូល ផ្សារស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម។

សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ ចាមនេះ ត្រូវពង្រីកជាផ្លូវ៤គន្លង ដែលពីរគន្លងទៅ និងពីរគន្លង មក។ ផ្លូវនេះប្រើប្រាស់ថវិកាជិត ១១៥ លានដុល្លារ គ្រោង ចំណាយ ពេលសាងសង់ប្រមាណ ៣៦ ខែ និងអនុវត្តការងារ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន៕ ដោយ៖នាង សុគន្ធា

ads banner