នាវាចម្បាំងរុស្ស៊ីបំពាក់ដោយមីស៊ីលល្បឿនលឿន ជាងសម្លេងចាប់ផ្តើមកាតព្វកិច្ចប្រយុទ្ធ

នាវាចម្បាំងចុងក្រោយបង្អស់ “Admiral Gorshkov” របស់កងទ័ពជើងទឹករុស្សី ដែលមានបំពាក់មីស៊ីលល្បឿនលឿនជាងសម្លេង Tsirkon បានចាប់ផ្ដើមបេសកកម្មរយៈចម្ងាយឆ្ងាយនៅថ្ងៃពុធសប្តាហ៍នេះ។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មុនពេលការចាកចេញរបស់នាវាចម្បាំងនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្តាបរបាយការណ៍សង្ខេបរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ និងមេបញ្ជាការនាវាចម្បាំង តាមរយៈតំណភ្ជាប់វីដេអូ។

លោក សយហ្គូ បាននិយាយថា នាវាពហុគោលបំណងដ៏ទំនើប ដែលមានសមត្ថភាពកំណត់ និងការវាយប្រហារដ៏ខ្លាំងក្លាប្រឆាំងនឹងគោលដៅកងទ័ពជើងទឹក និងជើងគោកនេះ នឹងធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក, សមុទ្រមេឌីទែរ៉ាណេ និងមហាសមុទ្រឥណ្ឌា។ ចំណែកមីស៊ីល Tsirkon ដែលអាចហោះក្នុងល្បឿនដ៏លឿន ហើយវាយប្រហារលើគោលដៅក្នុងរយៈចម្ងាយជាង ១,០០០គីឡូម៉ែត្រ អាចជ្រាបចូលទៅក្នុងប្រព័ន្ធការពារដែនអាកាស និងមីស៊ីលណាមួយក៏បាន។

បើតាមប្រមុខការពារជាតិរុស្ស៊ី បេសកកម្មខាងលើនេះមានគោលបំណងទប់ទល់នឹងការគម្រាមកំហែងណាមួយមកលើប្រទេសរុស្ស៊ី, ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់រួមគ្នាជាមួយបណ្តាប្រទេសជាមិត្ត ហើយថា ក្រុមនាវិកនឹងអនុវត្តការប្រើប្រាស់អាវុធល្បឿនលឿនជាងសំឡេង និងមីស៊ីលរយៈចម្ងាយឆ្ងាយក្នុងលក្ខខណ្ឌបរិស្ថានផ្សេងៗ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner