ចិន និងហ្វីលីពីន យល់ព្រមដោះស្រាយជម្លោះដោយសន្តិវិធី ជំរុញកិច្ចសហប្រតិបត្តិការផ្សេងៗ

ប៉េកាំង៖ចិន និងហ្វីលីពីន បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍ រួម ចេញផ្សាយនៅថ្ងៃទី៥ ខែមករា នេះថា ប្រទេសទាំងពីរយល់ព្រមបង្កើតបណ្តាញទំនាក់ទំនងផ្ទាល់រវាងក្រសួងការបរទេសជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។

សេចក្តីថ្លែងការណ៍រួម ដែលមានកិច្ចព្រមព្រៀងចំនួន ១៤ ដើម្បី បន្ធូរបន្ថយភាពតានតឹងផ្នែកសន្តិសុខ និងជំរុញកិច្ច សហ ប្រតិបត្តិ ការសេដ្ឋកិច្ច ចេញផ្សាយឡើងស្របពេលដែលភាគី ទាំងពីរ ខិតខំជួសជុលទំនាក់ទំនងដែលតានតឹង បន្ទាប់ពីការ សម្រេចចិត្តរបស់តុលាការក្រុងឡាអេក្នុងឆ្នាំ ២០១៦ ដែលថាចិនគ្មានទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង តាមការប្រឆាំងរបស់ហ្វីលីពីន។

ចិនបានច្រានចោលសេចក្ដីសម្រេចនោះ ហើយបង្កើន សកម្មភាព យោធា និងមូលដ្ឋានទ័ពរបស់ខ្លួននៅតំបន់ជម្លោះ ដែលជាតំបន់សម្បូរដោយធនធានប្រេង ឧស្ម័ន និងធនធាន ជលផល។ យោធូបនីយកម្មរបស់ចិន បានបង្កឱ្យមានការ ព្រួយបារម្ភពីហ្វីលីពិន ហើយបង្កជាភាពតានតឹងផ្នែក ការ ទូតជាញឹកញាប់។

នៅក្នុងសេចក្តីថ្លែងការណ៍រួមថ្ងៃព្រហស្បតិ៍ ដែលចេញផ្សាយ បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ទី៤ខែមករា មេដឹកនាំទាំងពីបានបញ្ជាក់សារជាថ្មីថា ប្រទេសរបស់ខ្លួន នឹង គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នា ទៅវិញ ទៅមក។

ភាគីទាំងពីរបានឯកភាពបន្តកិច្ចពិភាក្សាស្តីពីការរុករកប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូង និងពិភាក្សាអំពីកិច្ច សហ ប្រតិបត្តិការលើវិស័យនានា រួមមានថាមពលព្រះអាទិត្យ ខ្យល់ និងនុយក្លេអ៊ែរ និងរថយន្តអគ្គិសនី។ បន្ថែមពីនោះ ឆ្មាំ សមុទ្រ ចិន និងហ្វីលីពីន ក៏នឹងជួបឱ្យបានឆាប់តាមដែលអាច ធ្វើ ទៅបាន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែង។

សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា ប្រទេសទាំងពីរនឹង ពិចារណា ផ្តល់ដំណឹងដល់គ្នាទៅវិញទៅមក នៅពេលបាញ់ គ្រាប់រ៉ុក្កែត និងសហការគ្នាលើការប្រមូលយកកម្ទេចគ្រាប់ រ៉ុក្កែតឡើងវិញ ដែលធ្លាប់ជាបញ្ហាចម្រូងចម្រាស់មួយរវាងកង ឆ្នាំ សមុទ្ររបស់ប្រទេសទាំងពីរ។

មិនត្រឹមតែប៉ុណ្ណេះ ប្រទេសទាំងពីរបានអះអាងសារជាថ្មីអំពី សារៈ សំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាសេរីភាព នៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រនៅសមុទ្រ ចិន ខាងត្បូង ហើយនឹងរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំស្តីពីសន្តិសុខ។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ចិនបានយល់ព្រម អនុញ្ញាត ឱ្យមានការនាំចូលពីហ្វីលីពីនបន្ថែមទៀត ដោយ មានគោលបំណងសម្រាប់ពាណិជ្ជកម្មទ្វេភាគី ដើម្បីឱ្យបានដូច ឬលើសពីបរិមាណមុនការរាតត្បាតកូវីដ។ ក្រៅពីនេះ ក៏មានការសន្យាផ្សេងៗទៀតពីការពង្រឹងវិស័យទេសចរ ក៏ដូចជាការបន្តកិច្ចព្រមព្រៀងស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាយុទ្ធសាស្ត្រវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ក្រៅប្រទេសដ៏សំខាន់ របស់លោក ស៊ី៕ ដោយ៖ ហួនឌីណា

ads banner