អូស្ត្រាលីទិញប្រព័ន្ធមីស៊ីល HIMARS​ ពីអាមេរិក

អូស្រ្តាលី៖ប្រទេសអូស្ត្រាលីបានទិញប្រព័ន្ធមីស៊ីល HIMARS ពីអាមេរិក។ នៅថ្ងៃព្រហស្បតិ៍ទី៥ខែមករានេះរដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា ខ្លួនបានទទួលការផ្តល់ជូនរបស់សហរដ្ឋអាមេរិក ដើម្បី ទិញប្រព័ន្ធ រ៉ុក្កែតចល័តរយៈចម្ងាយឆ្ងាយ HIMARS ដូចដែល អ៊ុយក្រែនបានដាក់ពង្រាយនៅក្នុងសមរភូមិប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលីរំពឹងថា ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ (HIMARS) នឹងរារាំងការវាយប្រហារលើប្រទេសអូស្ត្រាលី ប៉ុន្តែក៏អាចដឹកជញ្ជូនតាមយន្តហោះសម្រាប់ដាក់ពង្រាយនៅទូទាំងពិភពលោកផងដែរ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Pat Conroy បានប្រាប់ទូរទស្សន៍ ABC ថា ៖«ប្រសិទ្ធភាពនៃប្រព័ន្ធ HIMARS នៅក្នុងជម្លោះអ៊ុយក្រែន ពិតជាមានឥទ្ធិពលលើការ សម្រេចចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី» ។លោក Conroy បន្តថាប្រទេសអូស្ត្រាលីសង្ឃឹមថានឹងដាក់ពង្រាយ HIMARS ដែលរួមមានកាំជ្រួច កាំជ្រួច និងរ៉ុក្កែតហ្វឹកហ្វឺនចាប់ពីឆ្នាំ ២០២៦ដល់ឆ្នាំ២០២៧។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានបដិសេធមិនបង្ហាញចំនួន ទឹកប្រាក់សម្រាប់ទិញប្រព័ន្ធកាំជ្រួចនេះទេ ដោយគ្រាន់ តែនិយាយថា អូស្ត្រាលីនឹងចំណាយ មួយ ពាន់លាន ដុល្លារ អូស្ត្រាលី ទៅពីរពាន់លានដុល្លារអូស្ត្រាលី (៦៨០លានដុល្លារ ទៅ ១.៤ពាន់លានដុល្លារ) លើ HIMARS និងអាវុធដែលចុះកិច្ច សន្យាដាច់ដោយឡែកពីគ្នា គឺមីស៊ីល Naval Strike Missile ពីប្រទេសន័រវេស។

លោក Conroy បាននិយាយថា HIMARS នឹងជួយពង្រីក សមត្ថភាពប្រយុទ្ធរបស់កងទ័ពអូស្ត្រាលីដោយប្រើកាំជ្រួចក្នុងរយៈចម្ងាយពី៣០គីឡូម៉ែត្រទៅ៥០០គីឡូម៉ែត្រ។

នៅពេលសួរថាតើ HIMARS នឹងត្រូវដាក់ពង្រាយនៅ ក្នុង តំបន់ ប៉ាស៊ីហ្វិកដែរឬទេ ព្រោះតំបន់នេះកំពុងប្រឈមខ្លាំងទាំង ការទូតនិងយោធាជាមួយចិន? រដ្ឋមន្ត្រីអូស្ត្រាលីនិយាយថា កាំជ្រួចនេះនឹងដាក់នៅកន្លែងណាដែលងាយស្រួលចល័តដើម្បីប្រើប្រាស់ក្នុងកាលៈទេសៈចាំបាច់៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner