រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញគន្លឹះថ្មីលើការរកស៊ីអង្ករ (Video Inside)

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញនូវគន្លឹះជំរុញវិស័យកសិកម្មដែលគេអាចប្រមូលចំណូល ថវិកាបានច្រើនជាពិសេសលើវិស័យអង្ករ។ កម្ពុជាគឺជាប្រទេសមួយដែលមានសមត្ថភាពនាំ អង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ។ ការនាំអង្ករចេញរបស់កម្ពុជាកន្លងមកនេះ មានភាព ស្មុគស្មាញមួយចំនួនដែលខ្លះបានថ្លែងថាដើម្បីរកការចំណេញ គេត្រូវតែព្យាយាម ផលិតឱ្យបានច្រើននិងនាំចេញក្នុងតម្លៃថោក ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា ក្នុងសន្និសីទកាសែតមួយនាថ្ងៃទី៥ មករា ឆ្នាំ២០២៣ បានថ្លែងបង្ហាញការយល់ឃើញផ្ទុយពីនោះវិញ។

លោករដ្ឋមន្ត្រីបានថ្លែងថាក្នុងការរួមចំណែកជំរុញលើបញ្ហានេះផងដែរ ការឃោសនាពាណិជ្ជកម្ម និងការផ្សាយលើកកម្ពស់យល់ដឹងពីគុណភាពនៃផលិតផលរបស់កម្ពុជា ដល់ទីផ្សារ បរទេស គឺជាកិច្ចការចាំបាច់ដែលត្រូវរៀបចំធ្វើថែមទៀត ដើម្បីឱ្យបរទេសកាន់តែជ្រួតជ្រាប អំពីផលិតផលល្អរបស់កម្ពុជា។

កម្ពុជាក្នុងរយៈពេលចុងក្រោយនេះ បានក្លាយជាប្រទេសនៃការផលិតអង្ករល្អជាងគេនិង ទទួលបានចំណាត់ថ្នាក់លេខ១។ ទោះជាយ៉ាងណាក៏ដោយ ក្នុងវិស័យស្វែងរកពូជកាន់តែល្អ ថែមទៀតនោះ កម្ពុជាបានធ្វើការស្រាវជ្រាវយ៉ាងដិតដល់ និងបានរកឃើញនូវពូជស្រូវខ្លះទៀត ដែលរំពឹងថានឹងទទួលបានការគាំទ្រពីទីផ្សារអន្តរជាតិ។

កម្ពុជាបានដាក់ផែនការណ៍មុននេះក្នុងការចង់នាំអង្ករចេញឱ្យបានមួយលានតោនចូលក្នុងទីផ្សារបរទេស ប៉ុន្តែកម្ពុជាចាប់តាំងពីឆ្នាំ២០១៥នោះមក នៅមិនអាចសម្រេចបាននៅឡើយទេ។ ក្នុងឆ្នាំ២០២២កន្លងមកនេះ ការនាំចេញអង្កររបស់កម្ពុជាចូលទីផ្សារបរទេសទើបបានចំនួន ជាង៦៣ម៉ឺនតោនទៅកាន់៥៩ប្រទេស ក្នុងនោះប្រទេសចិនក្នុងលំដាប់ទី១ប្រមាណ៤៥ភាគ រយ, ទៅទ្វីបអឺរ៉ុបប្រមាណ៣៥ភាគរយ, ទៅកាន់ប្រទេសក្នុងសមាជិកអាស៊ាន១០ភាគរយ និងគោលដៅផ្សេងៗទៀតដូចជាប្រទេសក្នុងទ្វីប អាហ្វ្រិក, ទ្វីបអាមេរិក, អូស្ត្រាលី, រុស្ស៊ីនិង អ៊ុយក្រែនជាដើម។

ads banner