ខេត្តពោធិ៍សាត់បង្កើតភូមិថ្មីបន្ថែម១៥ភូមិ (Video Inside)

ខេត្តពោធិ៍សាត់ត្រូវបានបង្កើតភូមិថ្មីចំនួន១៥យោងតាមសេចក្តីសម្រេចមួយរបស់ក្រសួងមហាផ្ទៃ។ ភូមិទាំង១៥ដែលបានបង្កើតថ្មី គឺជាភូមិដែលបំបែកចេញខ្លះក្នុងក្រុងពោធិ៍សាត់, ក្នុងស្រុកកណ្តៀង, ក្នុងស្រុកបាកាន, ក្នុងស្រុកក្រគរ និងស្រុកភ្នំក្រវាញ។

ភូមិដែលបំបែក ចេញក្នុងក្រុងពោធិ៍សាត់មានចំនួន៧គឺភូមិបរវង្ស, ភូមិផ្ទះព្រៃ, ភូមិសំពៅមាស, ភូមិចំការចេក, ភូមិថ្មបីដុំ, ភូមិអូរត្រាវ និងភូមិឈើទាលរូង។ ចំណែកភូមិដែលបំបែកក្នុងស្រុកកណ្តៀងមាន ចំនួន២ គឺភូមិតាម៉ៅ និងភូមិប្រឡាយធំ។ ភូមិដែលបំបែកក្នុងស្រុកបាកាន មានមួយភូមិគឺភូមិពោល… ភូមិដែលបំបែកចេញក្នុងស្រុកក្រគរមាន២ គឺភូមិស្រគំ និងភូមិក្រាំងខឿន, ចំណែក ភូមិ ដែលបំបែកក្នុងស្រុកភ្នំក្រវាញមានបី គឺភូមិរគោ, ភូមិអូរ និងភូមិព្រៃអណ្តូង ។

ការបង្កើន ចំនួនភូមិ១៥ថ្មីនេះទៀត នឹងធ្វើឱ្យចំនួនភូមិនៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់១ម៉ឺន៤ ពាន់៤០៩។

ads banner