ចំណូលពីប្រាសាទអង្គរកើនឡើងវិញខ្លះ ក្រោយការធ្លាក់ចុះជាង២ឆ្នាំមកនេះ (Video Inside)
អត្ថបទដោយ៖
Apsara Net
ចំណូលពីការលក់ប័ណ្ណចូលទស្សនាប្រាសាទអង្គរវត្ត បានកើនឡើងមកវិញក្នុងឆ្នាំ២០២២ ក្រោយការធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។ យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរថ្ងៃទី៥មករានេះ ចំណូលពេញមួយឆ្នាំ២០២២នៃការលក់ បណ្ណចូលទស្សនាប្រាសាទអង្គរបានប្រាក់ចំណូល១១លាន ៥២ម៉ឺន៨ពាន់ ១៥៨ដុល្លារ ជាមួយនឹង ភ្ញៀវទេសចរណ៍បរទេស២៨ម៉ឺន៧ពាន់៤៥៤នាក់។ គួរបញ្ជាក់ថាក្នុងឆ្នាំ ២០២១ កន្លងមកនេះ ចំណូលពីវិស័យនេះ ទទួលបានប្រាក់ចំនួន២លាន៥១ម៉ឺន៥ពាន់៣០៦ដុល្លារ ជាមួយនឹងភ្ញៀវតែចំនួន៦ម៉ឺន២ពាន់២៦៣នាក់ទេ។
ចំណូលដែលបានពីការលក់សំបុត្រ ចូលទស្សនាអង្គរក្នុងឆ្នាំ២០២២ ត្រូវបានឧបត្ថម្ភចូលមូល និធិគន្ធបុប្ផាកម្ពុជា ចំនួន៥៧ម៉ឺន៤ពាន់ ៩០៨ដុល្លារ។