២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៣ពាន់នាក់ (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តកើន ឡើងវិញចំនួន ១ពាន់១៤៣ករណី។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានចំនួន ២ពាន់ ៩៩២ករណី ។
ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាង ដែល មានចំនួន ១ពាន់ ៥៣៥ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួន តែ ២ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន តែ ១៩នាក់ប៉ុណ្ណោះ មានប្រទេសចំនួន២ នោះទេ ដែលមានការស្លាប់ គឺរួមមានប្រទេសហ្វីលីពីន មាន១០នាក់ និងប្រទេសឥណ្ឌូនេស៊ី មាន៩នាក់ ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥២ម៉ឺន ៧ពាន់ ៩៦ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ៥៣នាក់ ។ បើគិត សរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៦៦លាន ករណី, និងការស្លាប់មានជាង ៦លាន ៧០ម៉ឺន នាក់។