រដ្ឋបាលខេត្តកណ្តាលចេញវិធានការកែលម្អអាជីវកម្មទូកចម្លងដើម្បីបង្ការហានិភ័យផ្សេងៗ

អត្ថបទដោយ៖
CPA

កណ្ដាល៖ រដ្ឋបាលខេត្តកណ្តាលបានដាក់ចេញវិធានការ សម្រាប់ រាល់ម្ចាស់អាជីវកម្មទាំងឡាយក្នុងភូមិសាស្រ្តខេត្ត កណ្តាល ដើម្បីបង្ការហានិភ័យឧបទ្ទវហេតុលិចទូកដចម្លង ដូចករណីក្នុងស្រុកលើកដែកកាលពីខែតុលា ឆ្នាំ២០២២ ដែលរដ្ឋបាលខេត្តរកឃើញថា អាជីករកំពង់ចម្លង មិនទាន់ គោរពតាមបទដ្ឋានបច្ចេកទេសទូកចម្លងនៅឡើយ។

សេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តកណ្តាលដែលចេញផ្សាយនៅថ្ងៃទី៣ខែមករាប្រកាសដល់បណ្តាម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ត្រូវអនុវត្តតាមបទដ្ឋាន បច្ចេក ទេស ទូកចម្លង ជាពិសេសត្រូវបានការឯកភាពពីរដ្ឋបាល ខេត្តជាមុនសិន ព្រមទាំងត្រូវមានការវាយតម្លៃផ្នែកហិរញ្ញវត្ថុពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងការធ្វើអាជីវកម្មនេះ។

រដ្ឋបាលខេត្តកណ្ដាលបញ្ជាក់៖ «កន្លងមក រដ្ឋបាលខេត្ត បានពិនិត្យឃើញថា ការប្រកបអាជីវកម្មសេវាកម្មកំពង់ចម្លង មិនទាន់អនុវត្តបានពេញលេញតាមលក្ខណៈបច្ចេកទេសទូកចម្លង ឱ្យបានល្អប្រសើរនៅឡើយ។ ជាក់ស្តែងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានឧបទ្ទវហេតុករណីលិចទូកដចម្លង មួយគ្រឿង នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលបង្កឱ្យបានបាត់បង់អាយុជីវិតសិស្ស សាលា ចំនួន ១២នាក់ បណ្តាលមកពីទូកដចម្លងពុំបានអនុវត្តតាម គោលការណ៍ សុវត្ថិភាពឱ្យបានត្រឹមត្រូវ»។

រដ្ឋបាលខេត្តកណ្តាលបានដាក់ចេញនូវវិធានការចំនួនប្រាំពីរចំណុចដើម្បីធានាសុវត្ថិភាព ដល់ម្ចាស់អាជីវកម្មកំពង់ចម្លងក្នុង ភូមិសាស្រ្តខេត្តកណ្តាលមានដូចជា ទីមួយ. គ្រប់អាជីវកម្ម កំពង់ចម្លងទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ទូកឱប, ទីពីរ. គ្រប់អាជីវកម្មកំពង់ចម្លង ត្រូវប្រើទូកដែក មានទំហំ និងខ្នាត ស្រប តាមបច្ចេកទេស ,ទីបី. ត្រូវមានប្រជាការពារម្នាក់ប្រចាំការ តាមកំពង់ចម្លង ដើម្បីសម្រូលសុវត្ថិភាពអ្នកដំណើរ, ទីបួន. ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពជូនអ្នកដំណើរឱ្យយល់ដឹងនៅពេលធ្វើដំណើរឆ្លង,ទីប្រាំ. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេក ទេស ទូក(ឈៀក៖ ពោងសុវត្ថិភាព ភ្លើងបំភ្លឺ ខ្សែពូរ អាវពោង កំណល់…) ,ទីប្រាំមួយ អ្នកបើកបរទូកចម្លង ត្រូវមានប័ណ្ណ បើកបរទូកនិង ទីប្រាំពីរ. ត្រូវរៀបចំផ្លូវឡើង-ចុះ និងផែ ឱ្យបាន ល្អប្រសើរស្របតាមលក្ខណៈបច្ចេកទេស ។

លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាលបានបញ្ជាក់ ថា ដោយរដ្ឋបាលខេត្តមើលឃើញពីចំណុចកំហុសឆ្គងមួយ ចំនួនក្នុងបទដ្ឋានបច្ចេកទេសទូកចម្លង រដ្ឋបាលសម្រេចដាក់ ចេញ វិធានទាំងប្រាំពីរ ចំណុចនេះ ដែលក្រុមការងារបច្ចេកទេស បានវាយតម្លៃថា អាចម្ចាស់អាជីវករអាចយកទៅអនុវត្តបាន ជាពិសេសបណ្តាអាជីវករនៅចំណុចទន្លេបាសាក់។

លោកនូវប៉េង ច័ន្ទតារា បញ្ជាក់៖«បន្ទាប់ពីបានចេញសេចក្តីជូន ដំណឹងនេះហើយ យើងនឹងកោះអញ្ជើញគាត់មកប្រជុំគ្រប់ អាជីវកម្ម នៅភូមិសាស្រ្តខេត្តកណ្តាល ជាពិសេសនៅតំបន់ទន្លេ បាសាក់ដែលជាតំបន់មានបញ្ហាប្រឈម។ យើងផ្សព្វផ្សាយដល់ គាត់ ហើយយើងពិភាក្សាគ្នា ។ជាធម្មតាទូក វាមិនទាំងអស់អស់ ទេ បើគាត់មានឆន្ទៈ នឹងអាចកែប្រែតាមវិធានការហើយ»។ លោកអភិបាលរងខេត្តបន្ថែមថាក្រោយការជូនដំណឹង និង ពិភាក្សាក្នុងអង្គប្រជុំរួច អាចនឹងការកែប្រែដើម្បីសម្រួលវិធាន កា រនានាតាមស្ថានភាពជាក់ស្តែង។

ជុំវិញបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការ អភិវឌ្ឍន៍ សង្គម បង្ហាញការសាទរទៅលើចំណាត់ការ ទាំង ប្រាំពីរចំណុចដែលដាក់ចេញដោយរដ្ឋបាលខេត្តកណ្តាលក្នុងការកែប្រែលក្ខន្តិកៈអាជីវកម្មទូកចម្លងនៅពេលនេះ ប៉ុន្តែ លោកសោកស្តាយដែលវិធានការនេះទើបដាក់ចេញក្រោយកើតមានឧបទ្ទវហេតុលិចទូកចម្លងដែលបង្កឲ្យមានមនុស្សស្លាប់រួចទៅហើយនោះ ប៉ុន្តែនេះជាការវិវត្តមួយដើម្បីបង្ការហានិភ័យនៅ ថ្ងៃមុខ។

សម្រាប់លោកបណ្ឌិតមាស នី លោកអំពាវនាវឱ្យមានការអនុវត្ត វិធានការដែលបានដាក់ចេញដោយសមធម៌ ចៀសវាងយក ទៅអនុវត្តតែអាជីវករទូកចម្លងតូចតាច ឯអាជីករធំៗ បែរមាន ភាពលំអៀង។ ជាងនេះទៅទៀត លោកអំពាវនាវដល់ រដ្ឋា ភិបាល ពិចារណាឧបត្ថម្ភជាសាឡាងចម្លង នៅក្នុងប៉ែកតំបន់ កំពង់ចម្លងខ្លាតធំដែលមានប្រជាពលរដ្ឋឆ្លងដច្រើន ជាពិសេស បង្ការនៅក្នុងរដូវវស្សា ដើម្បីបង្កាហានិភ័យគ្រោះថ្នាក់លិចទូកដ បន្តទៀត។

គួរបញ្ជាក់ថា រដ្ឋបាលកណ្តាលទុកពេលឱ្យបណ្តាអាជីវករកំពង់ ចម្លង ដែលកំពុងប្រើទូកឱបឱ្យប្តូរប្រើទូកដែកវិញ ក្នុងរយៈមួយ ខែ ហើយក្នុងលក្ខខណ្ឌដែលបណ្តាម្ចាស់អាជីវកម្មកំពង់ ចម្លង ណាដែលមិនព្រមអនុវត្តតាមវិធានការណែនាំទាំងនេះ រដ្ឋបាលខេត្តនឹងបញ្ឈប់អាជីវកម្មនោះភ្លាម។

គួររំឭកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ កន្លងទៅ មានករណីលិចទូកចម្លង មួយគ្រឿងនៅស្រុកលើកដែក ខេត្ត កណ្តាល ដែលបានធ្វើឱ្យបាត់បង់អាយុជីវិតសិស្សសាលាចំនួន ១២នាក់ ដោយទូកដចម្លងនោះខ្វះបច្ចេកទេសសុវត្ថភាព និងទូកត្រឹមត្រូវបានបទដ្ឋានបច្ចេកទេស៕
ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner