អភិបាលខណ្ឌ៧មករា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនកុមារដែលទើបគ្រប់អាយុ ៣ឆ្នាំ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា នៅរសៀល ថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីសេចក្ដីជូនដំណឹងលេខ០៩៣/២២សជណ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនកុមារដែលទើបគ្រប់អាយុ ៣ឆ្នាំ និងការចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៣ ដូសទី៤ ដូសទី៥ ដូសទី៦ និងដូសបន្ទាប់) ជូនដល់កុមារអាយុចាប់ពី ៣ឆ្នាំដល់ក្រោម ៥ឆ្នាំ កុមារអាយុចាប់ពី ៥ដល់ក្រោម ១២ឆ្នាំ, កុមារ-យុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅនៅក្នុងរាជធានីភ្នំពេញ៕ដោយ ៖ ជីម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕