ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ការ អនុវត្តផែនការដ៏មានមហិច្ចតានោះទេ។ ការខ្នះខ្នែងជាផ្លូវការរបស់អ្នកនឹងមិនត្រូវបានកោត សរសើរនោះទេ ផ្ទុយទៅវិញសម្ពាធដដែលៗអាចធ្វើឲ្យដៃគូ និងមិត្តរួមការងារមានការភ័យ ខ្លាច។ ហោរាសាស្រ្តអាជីពបានផ្តល់អនុសាសន៍ឲ្យអ្នកប្រើប្រាស់ឳកាសដើម្បីអនុវត្តផែនការ របស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរនៅតែធ្វើអោយខ្លួនឯងតានតឹងពេកទេ ពីព្រោះ អ្នកនៅតែមានឳកាសដើម្បីដឹងពីគំនិតរបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចយកឈ្នះរាល់ ឧបសគ្គដើម្បីជោគជ័យ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ និងជំនួញអាជីវកម្មរបស់អ្នកនឹង ឈរក្នុងលំដាប់ទីមួយនៃសកម្មភាពរបស់អ្នក។ ប៉ុន្តែបើទោះបីជាវាមានសារសំខាន់យ៉ាងណា ក៏ដោយក៏មិនត្រូវបង្ខំខ្លួនអោយនៅយូរក្នុងការិយាល័យនោះទេ។ សូមធ្វើកិច្ចការងារដោយ មានកាលវិភាគត្រឹមត្រូវ ហើយទទួលខុសត្រូវជាករណីសំខាន់។ នៅក្នុងពេលនេះ លោកអ្នក អាចធ្វើការចាកចេញពីស្ថានភាពចាស់ និងផ្លាស់ប្តូរទីកន្លែងការងារបាន ដូច្នេះវាគ្មានហេតុ ផលដែលអ្នកត្រូវស៊ូទ្រាំនឹងស្ថានភាពមិនអំណោយផលបន្តទៅទៀតនោះទេ។ ដោយឡែក ថ្ងៃនេះមិនមែនជាពេលវេលាធ្វើការងារមហិច្ចតានោះទេ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនៅក្នុងថ្ងៃនេះមានអំណោយផលល្អ ប្រសើរគួរអោយកត់សម្គាល់ ប៉ុន្តែសូមពិនិត្យមើលកំហុសរបស់ខ្លួន និងកំហុសរបស់មិត្តរួម ការងាររបស់អ្នក ដើម្បីអាចបញ្ចៀសនូវហេតុការដដែលៗ។ ក្នុងនោះក៏សូមចងចាំថា កំហុស តូចតាចនៅក្នុងថ្ងៃនេះមិនធ្វើអោយប៉ះពាល់ទៅដល់លទ្ធផលចុងក្រោយនៃការងារទេ។ លើសពីនេះ សូមគិតពីសុខមាលភាពរបស់ខ្លួន រកពេលវេលាសម្រាកខ្លះ ធ្វើយ៉ាងណា សុំ អោយមានតុល្យភាពរវាងការងារ និងសុខភាព។ ដោយឡែក ចូរធ្វើការពិភាក្សាជាមួយ មនុស្សដែលអ្នកជឿទុកចិត្ត និងជៀសវាងអោយបានការប្រថុយប្រថាន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកប្រហែលជាអាចធ្វើអោយមិត្តរួមការងារ របស់អ្នកមានការយល់ច្រលំ និងច្របូកច្របល់ខ្លះ។ សូមកំណត់ធ្វើកិច្ចការសំខាន់នៅថ្ងៃ ផ្សេងទៀត ដោយផ្តោតទៅលើផ្នែកដែលទាក់ទងនឹងគំនិតច្នៃប្រឌិត។ ទន្ទឹមនឹងនេះ មិនត្រូវ បោះបង់ចោលការប្រកួតប្រជែងក្នុងគ្រប់កាលទេសទាំងអស់។ បើទោះបីជាស្ថានភាពថ្ងៃនេះ មិនសូវមានអំណោយផលយ៉ាងណាក៏ដោយ សូមកុំមានការភ្ញាក់ផ្អើល ពីព្រោះស្ថានភាព នេះនឹងប្រែប្រួលទៅជាល្អប្រសើរក្នុងរយៈពេលយ៉ាងឆាប់រហ័ស។ លោកអ្នកក៏អាចនឹង ទទួលបានការសម្រេចចិត្តប្រកបទៅដោយប្រាជ្ញាផងដែរ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារនៅក្នុងថ្ងៃនេះហាក់មានភាពតានតឹងបន្តិច ឧបសគ្គដែលមិនសមហេតុផលក៏មានលទ្ធភាពបង្អាក់ជំហានរបស់អ្នកបានដែរ ដូច្នេះសូម មានការប្រុងប្រយ័ត្ន បន្តការងារជាធម្មតា ប៉ុន្តែសូមព្យាយាមប្រមូលពត៌មានសំខាន់ៗ ដើម្បី អោយអ្នកអាចសម្រប និងដោះស្រាយស្ថានភាពមិនប្រក្រតីទាំងនោះបាន។ ក្រៅពីនេះ វា ប្រសើរបំផុត ក្នុងការពិភាក្សា ឬសន្ទនាលើប្រធានបទដែលមិនតម្រូវអោយមានការសម្រេច ចិត្តជាបន្ទាន់។ ក្នុងនោះ សូមយកចិត្តទុកដាក់នឹងតម្រូវការរបស់មនុស្សនៅក្បែរខ្លួនផង ដើម្បី អ្នកអាចធ្វើអោយទំនាក់ទំនងកាន់តែល្អប្រសើរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងារ និងមុខរបរមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំធេងក្នុងថ្ងៃ។ អ្វីៗមិនអាចធ្វើឲ្យអ្នកមានភាពលំបាកឡើយ ដូច្នេះសូមសម្រេចចិត្តធ្វើការងារដែលលោកបានគ្រោងទុកក្នុងពេលនេះ។ ក្នុងពេលនេះលោកអ្នកអាចធ្វើការផ្លាស់ប្តូរទីកន្លែងការងារបានដោយល្អ ប្រសើរណាស់ ហើយសូម្បីតែកិច្ចការងារដែលមានមហិច្ចតាធំ ឬលំបាកយ៉ាងណាក្តីក៏អ្នក អាចធ្វើបាន។ ក្រៅពីនេះសូមមានចិត្តសណ្តោស និងមានការអត់ធ្មត់ចំពោះទំនាក់ទំនង។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារបានល្អ និងទាន់ពេលវេលា។ ក្រៅពីនេះលោកអ្នកទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ជាសំណាក់មិត្តរួមការងារ។ ដោយឡែក សូមកុំមានការព្រួយបារម្ភចំពោះកិច្ចការងារឡើយ គឺលោកអ្នកអាចធ្វើបាន និងទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ។ ទន្ទឹមនឹងនេះ លោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។ ដោយឡែកអ្នកគួរប្រយ័ត្នចំពោះទំនាក់ទំនង ជាមួយមនុស្សផ្ទុយភេទឆ្នាំច។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលយ៉ាងគាប់ចិត្តពីការងារ និងអាជីវកម្ម ដូច្នេះអ្វីដែលអ្នកត្រូវធ្វើជាចាំបាច់ គឺរក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅក្នុងរង្វង់ការងារ។ ប្រសិនបើអ្នកមានបំណងចាប់យក ឬផ្លាស់ប្តូរការងារថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមប្រាកដថាលោកអ្នកមានគម្រោងផែនការ និងទិសដៅត្រឹមត្រូវជាមុនសិន។ ក្រៅពីនេះ សូមលោកអ្នកកុំទាន់ប្រុងប្រយ័ត្នផងដែរនៅរាល់សកម្មភាពផ្ទេរផ្ទូរលុយកាក់នៅក្នុងពេលនេះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន និងជោគជ័យយ៉ាងគាប់ប្រសើរ។ ថ្ងៃនេះលោកអ្នកអាចទទួលបានដំណឹងល្អ ឬមានមនុស្សនាំលាភមកឲ្យពីឆ្ងាយ ប៉ុន្តែក៏ត្រូវគ្រប់គ្រងការឆ្លើយតបរបស់អ្នកផងដែរ។ ចំពោះកិច្ចការងារ សូមលោកអ្នករក្សាគម្រោងការងារឲ្យមានជាប់ជាដរាប និងសូមមានភាពឈ្នាសវៃស្វែងយល់ស្ថានភាពជុំវិញខ្លួន ហើយរកឳកាសដោះស្រាយឲ្យបានរួចរាល់បើទោះបីជាបញ្ហាតូចតាចក្តី។ ដោយឡែក ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកមាន ភាពរលូនណាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការនោះទេ ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ ភាពស្មុគ្រស្មាញក្នុងពេលានេះជាប់ពាក់ព័ន្ធនឹងការងារចាស់ដែលមិនទាន់បានដោះស្រាយរួច ដែលបណ្តាលឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះសម្រាប់លោកអ្នកដែលប្រកបអាជីវកម្មអាចនឹងមានបញ្ហាពាក្យសំដីជាមួយមិត្តរួមការងារ ឬដៃគូជំនួញផង ហេតុនេះគួរមានការប្រុងប្រយ័ត្នរាល់អាកប្បកិរិយា និងពាក្យសំដី។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏មានមនុស្សនៅក្នុងក្រុមការងារបង្ករបញ្ហាឲ្យផងដែរ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្តាស់ប្តូរនានា។ លោកអ្នកនឹងមិនមានបញ្ហាអ្វីឡើយ គ្មានអ្វីត្រូវព្រួយបារម្ភ ឬគិតច្រើននោះទេ ចូរព្យាយាមធ្វើការទៅតាមគម្រោងដែលលោកអ្នកបានរៀបចំ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរកិច្ចការងារ និងទីកន្លែងការងារគឺអាចធ្វើទៅបាន។ ចំពោះថ្នាក់លើហាក់មានទំនាក់ទំនងល្អប្រសើរនឹងគ្នាបំផុត។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមកបង្អាក់ផលប្រយោជន៍របស់អ្នកបានឡើង។ ថ្ងៃនេះពេលវេលាគឺមានពេញបរិបូណ៍ ដូច្នេះលោកអ្នកមិនចាំបាច់ប្រញាប់ប្រញាលពេកទេ សូមធ្វើការ និងសម្រេចចិត្តដោយសន្សឹមៗជាការប្រសើរ។ ក្នុងនោះក៏សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រងជានិច្ច។ ក្នុងថ្ងៃនេះក៏មានលទ្ធភាពល្អប្រសើរក្នុងការធ្វើកិច្ចសហការ ដៃគូលើអាជីពទាំងឡាយផងដែរ។ ប៉ុន្តែសូមប្រយ័ត្នករណីភ្លេចភ្លាំង។
ចំណាំៈ
ឆ្នាំទាំង៤ ម្សាញ់ មមែ វក កុរ រាសីឡើងខ្ពស់ត្រដែត។ ការចាកចេញពីស្ថានភាពចាស់មានអំណោយផលល្អប្រសើរ ចំណែកកិច្ចសហការនានាក៏នឹងទទួលបានភាពជោគជ័យផងដែរ។