អ្នកជំនាញលើកឡើងថា ជំងឺផ្តាសាយធំឡើងដល់មក្រិតខ្ពស់ ខណៈកូវីដ១៩ បំប្លែងថ្មីផ្ទុះឡើងវិញនៅអាមេរិក

អាមេរិក៖ថ្មីៗនេះ អ្នកជំនាញខាងជំងឺឆ្លងប្រចាំសហរដ្ឋអាមេរិក បានប្រកាសថា ប្រទេសខ្លួនកំពុងប្រឈមមុខនិងជំងឺរីករាល ដាលបីត្រួតៗគ្នា ដែលកើតមានយ៉ាងខ្លាំងចាប់តាំងពីចូល រដូវរងារ ពីខែវិច្ឆការ រហូតដល់ឆ្នាំថ្មីនេះ និងកំពុងឃ្លាំមើល មេរោគ ដែលកំពុងញាំញីថាតើវានិងផ្តល់ជាដំណឹងល្អ ឬក៏ដំណឹងអាក្រក់។

ផ្អែកទៅតាមទិន្នន័យរបស់អ្នកជំនាញខាងជំងឺឆ្លងសហរដ្ឋអាមេរិក CDC បានឱ្យដឹងថា ជំងឺទាំងបីដែលកំពុងប្រឈមរួមមាន វីរុសផ្លូវដង្ហើម ជំងឺផ្តាសាយធំ និងវីរុសកូវីដ១៩ ដែលអ្នកជំនាញ បាន សន្មត់ថា វាមានជាប់ពាក់ព័ន្ធគ្នាជាមួយនិងការផ្ទុះឡើងនៃ ជំងឺគ្រុនផ្តាសាយធំនេះ។

គួររម្លឹកផងដែរថា ជំងឺវីរុសផ្លូវដង្ហើម RSV បានផ្ទុះឡើងខ្លាំង កាលពីខែតុលា ឆ្នាំ២០២២ ដែលភាគច្រើនកើតមានទៅ លើកុមារអាយុក្រោម ៥ឆ្នាំ និងមនុស្សចាស់អាយុចាប់ពី៦៥ ស្របពេលដែលជំងឺគ្រុនផ្តាសាយធំបានត្រឡប់មកវិញបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ២ឆ្នាំមកហើយ ។ ប៉ុន្តែករណីវីរុសផ្លូវដង្ហើមត្រូវបានថយចុះវិញកាលពីដើមខែវិច្ឆិការ ដែលជាដំណឹងល្អមួយក្នុងចំណោមការរីករាលដាលទាំងបី នៅក្នុងសហរដ្ឋអាមេរិក។
តាមរយៈសារព័ត៌មាន NPR ចេញផ្សាយកាលពីថ្ងៃសុក្រ ក្រោយបទសម្ភាសន៏ជាមួយវេជ្ជបណ្ឌិត Shikha Garg អ្នកឯកទេសខាងរោគរាតត្បាតផ្នែកវិជ្ជាសាស្រ្តនៅ CDC បានឱ្យដឹងថា តំបន់ខ្លះនៃសហរដ្ឋអាមេរិកត្រូវបានធ្លាក់ចុះ នៃការរីករាលដាល ខណៈពេលតំបន់ពីរទៅបីទៀតកំពុងរីក រាលដាល យ៉ាងខ្លាំងពីជំងឺផ្តាសាយធំដែលទំនងជាមុខ សញ្ញានៃជំងឺកូវីដ។

យោងទៅតាមអ្នកនាំពាក្យខាងមេរោគឆ្លងរបស់សេតវិមាន( White House) លោក Ashish Jha បានឱ្យដឹងថា អាត្រាមេរោគនេះត្រូវបានរកឃើញនៅក្នុងទឹកសំណល់ ដែលក្លាយជាបញ្ហារាតត្បាតធំមួយនៅតាមតំបន់មួយចំនួនក្នុងសហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើតឡើង ៧០ភាគរយ និងអ្នកជំងឺបានបាត់បង់ជីវិតរាប់រយនាក់ ជារៀងរាល់ថ្ងៃពីជំងឺកូវីដនេះ ហើយអ្វីដែលអាក្រក់ជាង នេះទៅទៀត គឺវីរុសបំប្លែងខ្លួនពីអូមីក្រុងថ្មីមួយទៀតឬហៅថា XBB 1.5 ដែលបានលេចចេញពីភាគឦសាន និងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេ
រិកដែលគិតជាភាគរយមាន ២៥.៩ ភាគរយករណី កើតឡើងក្នុងសប្តាហ៍ទីមួយនៃឆ្នាំថ្មីនេះ។

គួរបញ្ជាក់ផងដែរថា ដោយសារតែបច្ចុប្បន្ននេះប្រជាជន សហរដ្ឋអាមេរិកបានទទួលការចាក់វ៉ាក់សាំងគ្រប់គ្រាន់ ដូច្នេះហើយការរាតត្បាតនារដូវរងារមិនសូវជាបញ្ហាដូចកាលកើតឡើងនៃជំងឺកូវីដដំបូងនោះឡើយ។ ប៉ុន្តែ XBB.1.5 អាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់បានយ៉ាងងាយស្រួល ដែលអាចបង្កឱ្យមនុស្សងាយឆ្លងកូវីដយ៉ាងឆាប់រហ័ស ជាពិសេសមេរោគនេះនិងបន្តរីករាលដាលក្នុងរយៈពេលប៉ន្មានថ្ងៃខាងមុខនេះ នៅពេលដែលប្រជាជនមួយចំនួននៅសហរដ្ឋ អាមេរិកវិលត្រលប់ពីថ្ងៃឈប់សម្រាក ដើម្បីត្រៀមខ្លួនចូល ធ្វើការ និងសាលារៀនបើកដំណើរការវិញ៕
ដោយ៖ ឡេង អារីតា

ads banner