GDP របស់អ៊ុយក្រែន ធ្លាក់ចុះ ៣០.៤ភាគរយក្នុងឆ្នាំ ២០២២

កៀវ៖ ក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន នៅថ្ងៃសុក្រសប្តាហ៍នេះ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះដល់កំណត់ត្រា ៣០.៤ភាគរយកាលពីឆ្នាំមុន ដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន។

Read. សារព័ត៌មានក្រសួងបានដកស្រង់សម្តីលោកស្រី យូលី ស្វីរីឌេនកូ ដែលជាឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែនថា នៅឆ្នាំ ២០២២ សេដ្ឋកិច្ចអ៊ុយក្រែនបានទទួលរងការខាតបង់ និងការខូចខាតដ៏ធំបំផុតរបស់ខ្លួន នៅក្នុងប្រវត្តិសាស្រ្តនៃឯករាជ្យភាពទាំងមូល។

ក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន បានបញ្ជាក់ថា នៅក្នុងខែធ្នូ ឆ្នាំ ២០២២ GDP របស់ប្រទេសអ៊ុយក្រែនបានធ្លាក់ចុះ ៣៤ភាគរយ ដោយសារតែអស្ថេរភាពផ្នែកផ្គត់ផ្គង់ថាមពល បន្ទាប់ពីការធ្លាក់ចុះ ៣៧ភាគរយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។

ក្រសួងបន្ថែមថា នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២២ សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនបានជួបប្រទះនឹងការធ្លាក់ចុះ ៣៥.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

សេដ្ឋកិច្ចអ៊ុយក្រែនបានមើលឃើញកំណើន ៣.៤ភាគរយនៅឆ្នាំ ២០២១។ ទោះបីជាយ៉ាងណា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងកើនឡើង ៣.២ភាគរយនៅក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការព្យាករណ៍របស់រដ្ឋាភិបាលអ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner