គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ សម្លាប់មនុស្សជិត១៥,០០០នាក់ កាលពីឆ្នាំ២០២២
បាងកក៖ មជ្ឈមណ្ឌលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ថៃ សម្រាប់វប្បធម៌សុវត្ថិភាពចរាចរណ៍ ហៅកាត់ថា ថៃ អ័រ អេស ស៊ី (Thai RSC) បាននិយាយថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ៩៣៩,៧១៣លើក ត្រូវបានរាយការណ៍ថា បានកើតមានឡើងនៅក្នុងប្រទេសថៃ កាលពីឆ្នាំមុន កើនឡើង ៤.៧% បើធៀបនឹងឆ្នាំ២០២១។
Read. យោងតាមទិន្នន័យដែលបង្ហាញដោយ Thai RSC កាលពីថ្ងៃសុក្រម្សិលមិញ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ១៤,៧៣៧នាក់ និងរបួស ៩២៤,៧៩៩នាក់នៅក្នុងប្រទេសថៃកាលពីឆ្នាំមុន។ ក្នុងនោះដែរ មានមនុស្សស្លាប់ ៥៣៦នាក់ និងរបួស ៧,៨៨៥នាក់ គឺជាជនបរទេស។
Thai RSC បាននិយាយថា ការខូចខាតជាមធ្យមដែលកើតឡើង ក្នុងមួយឧបទ្ទវហេតុ ខាត់បង់ប្រហែល ២០០,០០០បាត ខណៈដែលគ្រោះថ្នាក់ភាគច្រើនកើតឡើង នៅម៉ោងប្រញាប់ ជាពិសេស ចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ១១ ព្រឹក។
ស្ថិតិបង្ហាញដែរថា ជាងពាក់កណ្តាលនៃគ្រោះថ្នាក់ ឬ ៥៥.៩% គឺពាក់ព័ន្ធនឹងម៉ូតូ៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖ សារ៉ាត

