ថៃនឹងដាក់ឱ្យដំណើរការឡើងវិញ នូវតម្រូវការចាក់វ៉ាក់សាំង Covid សម្រាប់អ្នកធ្វើដំណើរទាំងអស់

បាងកក៖ ភ្ញៀវបរទេសដែលមកប្រទេសថៃនឹងត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំង Covid-19 យ៉ាងហោចណាស់ ពីរដូស ដែលជាតម្រូវការធ្លាប់ត្រូវបានលុបចោល កាលពីខែតុលាឆ្នាំមុន។

រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈថៃ លោក អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul) បាននិយាយថា ការរឹតបន្តឹងថ្មីគឺ “ចាំបាច់” ពីព្រោះ ប្រទេសថៃគឺជាទិសដៅសំខាន់សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសជាច្រើនរួមទាំងប្រទេសចិនផងដែរ ប៉ុន្តែមិនបានចែងថា នៅពេលណាដែលនឹងចូលជាធរមាននោះទេ។

ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ ភ្ញៀវនឹងត្រូវបានណែនាំឲ្យការពារខ្លួនដោយពាក់ម៉ាស់មុខ នៅទីសាធារណៈ លាងដៃជាប្រចាំ និងធ្វើតេស្ត ប្រសិនបើពួកគេមានរោគសញ្ញាផ្លូវដង្ហើម។

ប្រទេសថៃបានលុបចោលការរឹតបន្តឹង Covid ទាំងអស់ កាលពីឆ្នាំមុន រួមទាំងការធ្វើតេស្ត និងតម្រូវការធានារ៉ាប់រងសុខភាព ជាការជំរុញបន្ថែមដល់ឧស្សាហកម្មទេសចរណ៍ដែលកំពុងងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ខ្លួន។

ជាលទ្ធផល ប្រទេសនេះបានទទួលភ្ញៀវបរទេសចំនួន ១១ លាននាក់ កាលពីឆ្នាំមុន ដែលធ្វើឱ្យវាស្ថិតក្នុងចំណោមការងើបឡើងវិញលឿនបំផុត នៅអាស៊ីអាគ្នេយ៍៕ ប្រភពពី VNexpress, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner